អង់គ្លេស ៖ នេះយោងតាមការចេញផ្សាយកាសែត The Times បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់ ក្នុងចក្រភពអង់គ្លេស ត្រូវបានចាប់ខ្លួន និងសាកសួរដោយប៉ូលីស ជុំវិញការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចាត់ទុកថា ជាការគម្រាមកំហែង ឬជាការប្រមាថ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT។
យោងតាមតួលេខ បានចេញផ្សាយកាលពីថ្ងៃសុក្របាននិយាយថា មន្រ្តីបានធ្វើការចាប់ខ្លួនប្រហែល ១២,០០០នាក់ក្នុងមួយឆ្នាំក្រោមចំណុចទី១២៧ នៃច្បាប់ទំនាក់ទំនងឆ្នាំ ២០០៣ និង ចំណុចទី១ នៃច្បាប់ទំនាក់ទំនងព្យាបាទឆ្នាំ ១៩៨៨ ។ ច្បាប់ទាំងនេះធ្វើឲ្យមានទុក្ខទោស ដោយការផ្ញើសារដែលជាប្រមាថ មើលងាយ ឬដោយការ ចែករម្លែកខ្លឹមសារនៃការប្រាស្រ័យទាក់ទងមិនសមរម្យ អាសអាភាសតាមរយៈបណ្តាញ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។
កាសែត The Times បានបន្តថា កាលឆ្នាំ ២០២៣ មន្ត្រីមកពីកងកម្លាំងប៉ូលីសចំនួន ៣៧ នាក់បានធ្វើការចាប់ខ្លួនចំនួន ១២,១៨៣ នាក់ដែលស្មើនឹង ៣៣នាក់ក្នុងមួយថ្ងៃ។ នេះជាការកើនឡើង ៥៨ ភាគរយពីឆ្នាំ ២០១៩ នៅពេលការចាប់ខ្លួនចំនួន ៧,៧៣៤នាក់ត្រូវបានកត់ត្រា។
ទន្ទឹមនឹងនេះ ទិន្នន័យ របស់រដ្ឋាភិបាលបង្ហាញថា ការផ្តន្ទាទោស និង ការកាត់ទោសបានធ្លាក់ចុះជិតពាក់កណ្តាល ខណៈ ករណីខ្លះត្រូវបានដោះស្រាយ តាមរយៈការដោះស្រាយក្រៅតុលាការ ហេតុផលត្រូវបានលើកឡើង ជាទូទៅគឺ ការលំបាកជាភស្តុតាង ជាពិសេសនៅពេលដែលជនរងគ្រោះ បដិសេធមិនដំណើរការ។
ស្ថិតិនេះបានបង្កឲ្យមានការតវ៉ាជាសាធារណៈ ដោយក្រុមសេរីភាពស៊ីវិល បានចោទប្រកាន់អាជ្ញាធរថា បានបំពានលើអ៊ីនធើណេត និងធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញ មតិដោយសេរីតាមរយៈការប្រើប្រាស់ច្បាប់ទំនាក់ទំនង “មិនច្បាស់លាស់” ។
កាសែត The Times បានលើកឡើង ពីករណីរបស់ Maxie Allen និង Rosalind Levine ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែមករា បន្ទាប់ពីបានបង្កើនការ ព្រួយបារម្ភក្នុងក្រុម WhatsApp របស់ឪពុកម្តាយឯកជនអំពីដំណើរ ការជួលសាលារៀនរបស់កូនស្រីពួកគេ។ មន្ត្រីឯកសណ្ឋាន៦នាក់បានមកដល់ ផ្ទះរបស់ពួកគេ ឃាត់ខ្លួននៅចំពោះមុខកូនពៅរបស់ពួកគេ ហើយនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស ៕
