វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Nguyen Thuc Thuy Tien ដែលជាបវរកញ្ញាអន្តរជាតិ២០២១ “Miss Grand International 2021” នឹងលែងធ្វើជាឯកអគ្គរដ្ឋទូត ទេសចរណ៍របស់តៃវ៉ាន់ ប្រចាំនៅវៀតណាម ចាប់ពីខែឧសភានេះតទៅ បន្ទាប់ពីរឿងអាស្រូវ របស់នាងជុំវិញការ ផ្សាយពាណិជ្ជកម្មមិនពិត។
លោក Derek Chou ប្រធានតំណាងការិយាល័យ ទេសចរណ៍តៃវ៉ាន់ ប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា កិច្ចសន្យារបស់នាងនឹង ផុតកំណត់នៅខែឧសភា ហើយនឹងមិនបន្ត។ លោក Chou បានបន្តថា ការិយាល័យត្រូវ បានជូនដំណឹងយ៉ាងពេញលេញ អំពីការចូលរួមរបស់នាង ក្នុងការផ្សាយពាណិជ្ជកម្ម មិនពិតរបស់ Kera Supergreens Gummies ជាអាហារបំប៉នជាតិសរសៃ ។
យើងក៏មិនបានរៀបចំសកម្មភាព ផ្សព្វផ្សាយណាមួយ ដែលមាននាង Thuy Tien ជាឯកអគ្គរដ្ឋទូតតាំងពីខែមីនាមកម្ល៉េះ ខណៈយើងទទួលស្គាល់ថា នាងបានបំពេញភារកិច្ច របស់នាងបានយ៉ាងល្អកាលពីឆ្នាំមុន នាពេលថ្មីៗនេះបានធ្វើឲ្យខូច មុខមាត់ និងការខិតខំប្រឹងប្រែង ដែលនាងបានសាងពីមុនមក។
លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំ យើងស្វែង រកមុខមាត់ថ្មី ដើម្បីធ្វើជាឯ កអគ្គរាជទូតទេស ចរណ៍របស់តៃវ៉ាន់ ប្រចាំនៅវៀតណាម ដូច្នេះហើយយើងមិនមាន គម្រោងបន្តកិច្ចសន្យារបស់នាង Thuy Tien ទេ។
នាង Tien ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ទេសចរណ៍នៅខែតុលា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកាន់ដំណែង នាងបានបង្ហោះវីដេអូទេសចរណ៍ជាច្រើន ដែលបង្ហាញពីតៃវ៉ាន់នៅលើ YouTube ផ្លូវការរបស់នាង៕
