ទីក្រុង Abu Dhabi ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ត្បូងពេជ្រពណ៌ខៀវដ៏កម្រមួយត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃអង្គារនៅការតាំងពិពណ៌ត្បូងពេជ្រដ៏កម្របំផុតរបស់ពិភពលោកនៅរដ្ឋធានីអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួមមានតម្លៃរហូតដល់ ១០០ លានដុល្លារអាមេរិក។
ពេជ្រទាំង ៨ បានដាក់តាំងនៅពិធីពិព័រណ៍ Sotheby’s មានទំហំសរុបជាង ៧០០ ការ៉ាត់។ ពួកវារួមមានពណ៌ក្រហម លឿង ផ្កាឈូក និងពេជ្រគ្មានពណ៌។ អ្នកទស្សនាបានផ្តោតលើត្បូងពេជ្រពណ៌ខៀវទំហំ ១០ ការ៉ាត់ មកពីអាហ្វ្រិកខាងត្បូង ចាត់ទុកថា ជាពេជ្រពណ៌ខៀវដ៏សំខាន់បំផុតមួយដែលមិនធ្លាប់មាន។ Sotheby’s រំពឹងថាវានឹងត្រូវដាក់លក់ដេញថ្លៃក្នុងតម្លៃ ២០លានដុល្លារក្នុងខែឧសភា។
លោក Quig Bruning ជាប្រធានផ្នែកគ្រឿងអលង្ការរបស់ក្រុមហ៊ុននៅអាមេរិកខាងជើង អឺរ៉ុប និងមជ្ឈិមបូព៌ា បាននិយាយថា ពួកគេបានជ្រើសរើសទីក្រុង Abu Dhabi សម្រាប់ការតាំងពិពណ៌នាពេលបច្ចុប្បន្ននេះ ដោយសារតែប្រទេសឈូងសមុទ្រមានចំណាប់អារម្មណ៍ខ្ពស់លើត្បូងពេជ្រ។
លោកបានបន្តថាយើងមានសុទិដ្ឋិនិយមខ្លាំងអំពីតំបន់ យើងមានអារម្មណ៍យ៉ាងខ្លាំងថា នេះគឺជាប្រភេទនៃកន្លែងដែលអ្នកមានទាំងឈ្មួញ និងអ្នកប្រមូលពេជ្រនៃសារសំខាន់ និងកម្រមានណាស់៕
