ព័ត៌មានអន្តរជាតិ

ស្ពានខ្ពស់ ជាងគេលើពិភពលោក ស្ថិតនៅខេត្ត Guizhou ប្រទេសចិន ត្រៀមបើកសម្ពោធ នាខែមិថុនា

xinhua

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសចិនគ្រោង នឹងបើកសម្ពោធ ស្ពានខ្ពស់ ជាងគេនៅលើពិភពលោកក្នុងខែមិថុនានេះ ជាសំណង់បំបែកឯតទគ្គកម្មដែលមានកម្ពស់ ៦២៥ម៉ែត្រពីលើអន្លង់ Huajiang ក្នុងខេត្ត Guizhou ។

នេះបើយោងតាម វិទ្យាសាស្រ្តប្រជាប្រិយ “Popular Science” បាននិយាយថា ស្ពាន Huajiang Canyon បានឆ្លងកាត់ទន្លេ Beipan ត្រូវបានសាងសង់ អស់រយៈពេល ៣ ឆ្នាំ និងចំណាយអស់ប្រហែល ២៨៣លានដុល្លារ ។ ស្ពាននេះនឹងកាត់បន្ថយ ពេលវេលាធ្វើដំណើរយ៉ាង គំហុករវាងតំបន់ភ្នំ២ ពីជាងមួយម៉ោងមកត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

យោងតាមលោក Mamdouh El-Badry សាស្ត្រាចារ្យផ្នែកវិស្វកម្មសំណង់ ស៊ីវិលនៅសាកលវិទ្យាល័យ Calgary បានឱ្យដឹងថា វិស្វករបានជ្រើសរើស ការរចនាស្ពានព្យួរ ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមដែលបង្កឡើងដោយអន្លង់ជ្រៅ និងដីរដុប។ រចនាសម្ព័នលំហអាកាសស្ដើង និងអាចជួយកាត់បន្ថយភាពធន់នឹងខ្យល់ និងផលប៉ះពាល់ដែលមើលឃើញ។

ថ្លែងទៅកាន់ Newsweek លោក El-Badry បានកត់សម្គាល់ថា ការសាងសង់ទំនងជាពាក់ព័ន្ធនឹងប្រព័ន្ធខ្សែកាប្លិ៍ និងការដាក់យុថ្កាភាព ជាក់លាក់ ។ ទីតាំងភ្នំ និងអាកាសធាតុ ដ៏អាក្រក់ បានធ្វើឲ្យការដឹកជញ្ជូន សម្ភារៈទៅកន្លែងមាន ការលំបាកជាពិសេស ដោយបញ្ជាក់បន្ថែមពីភាពស្មុគស្មាញ ផ្នែកវិស្វកម្មរបស់គម្រោង។

ប្រទេសចិនមានស្ពានខ្ពស់បំផុត ចំនួនប្រាំបីក្នុងចំណោមស្ពានទាំង ១០ នៅលើពិភពលោករួចហើយ។ ម្ចាស់កំណត់ត្រាបច្ចុប្បន្ន គឺស្ពាន Duge ដែលមានទីតាំងនៅ Guizhou កម្ពស់ ៥៦៥ ម៉ែត្រពីលើទន្លេ Beipan ។ ស្ពាន Huajiang Canyon នឹងឡើងលើសពី ៦០ ម៉ែត្រ។

ប្រធានវិស្វករលោក Li Zhao បាននិយាយថា លើសពីការប្រើ ប្រាស់របស់វា ស្ពាននេះត្រូវបានគេរំពឹងថា នឹងក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍មួយ ដោយសារទិដ្ឋភាពដ៏ធំទូលាយនៃទេសភាពជ្រលងភ្នំ។ លោកមានមោទនភាព ចំពោះគម្រោងនេះ និងការរួមចំណែករបស់វា៕

Most Popular

To Top