សិង្ហបុរី៖អាជ្ញាធរវិទ្យាសាស្ត្រសុខភាពរបស់ខ្លួន (HSA) បាននិយាយនៅសប្តាហ៍នេះថា ថ្មីៗនេះ ប្រទេសសិង្ហបុរីបានធ្វើការវាយឆ្មក់នៅតំបន់ភាគខាងត្បូងប្រទេសរបស់ខ្លួន ដោយរឹបអូសបានផលិតផលសុខភាពដែលផលិតដោយខុសច្បាប់ និងវត្ថុពាក់ព័ន្ធមានតម្លៃប្រហែល ៥១,០០០ ដុល្លារសិង្ហបុរីស្មើនឹង ៣៩,០០០ ដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នៅពេលធ្វើការវាយឆ្មក់កាលពីថ្ងៃទី ២១ ខែមីនា នៅផ្ទះល្វែងលំនៅដ្ឋានមួយ HSA បានរឹបអូសថ្នាំពេទ្យតាមវេជ្ជបញ្ជាជាង ១៨,០០០ កញ្ចប់ និងថ្នាំបំប៉នសម្រាប់ពង្រឹងផ្លូវភេទ គ្រឿងបរិក្ខារមួយចំនួន និងឧបករណ៍ប្រើប្រាស់សម្រាប់ផលិតកន្សោម រួមជាមួយនឹងឧបករណ៍បំភាយអេឡិចត្រូនិចចំនួន ៣០ និងសមាសធាតុពាក់ព័ន្ធ។
អាជ្ញាធរបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនបានរកឃើញការលក់ផលិតផលដែលផលិតដោយខុសច្បាប់តាមអ៊ីនធើណេតនោះទេ។ នៅក្រោមច្បាប់របស់ប្រទេសសិង្ហបុរី បុគ្គលត្រូវបានរកឃើញថា មានពិរុទ្ធពីបទនាំចូល ផលិត ឬផ្គត់ផ្គង់ផលិតផលសុខភាពខុសច្បាប់ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពិន័យជាប្រាក់ ៥០,០០០ ដុល្លារសិង្ហបុរី ឬទាំង២។
អ្នកដែលត្រូវបានកាត់ទោសពីបទនាំចូល ចែកចាយ ឬលក់ E-vaporizers ត្រូវបានគេស្គាល់ជាទូទៅថា Vapes ឬបារីអេឡិចត្រូនិចប្រឈមនឹងការផាកពិន័យ ១០,០០០ ដុល្លារអាមេរិក ឬដាក់ពន្ធនាគាររយៈពេល ៦ ខែសម្រាប់បទល្មើសដំបូងរបស់ពួកគេ។ ការដាក់ទណ្ឌកម្មទ្វេដងសម្រាប់បទល្មើសទី២ ឬជាបន្តបន្ទាប់៕
