អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីដែលមានជាងគេបំផុតទាំង ៥ នៅលើពិភពលោកមានទ្រព្យសម្បត្តិសរុបចំនួន ៣៣៧ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដោយទ្រព្យសម្បត្តិរបស់ពួកគេមានប្រភពមកពីឧស្សាហកម្មចម្រុះដូចជា ការលក់រាយ គ្រឿងសម្អាង អាហារ និងការផលិត។
១.លោកស្រីAlice Walton ជាកូនស្រីតែមួយគត់របស់ស្ថាបនិក Walmart លោក Sam Walton មានទ្រព្យសម្បត្តិសុទ្ធចំនួន ១០១ ពាន់លានដុល្លារ។ លោកស្រីជនជាតិអាមេរិកវ័យ ៧៥ ឆ្នាំរូបនេះបានបន្ថែមទឹកប្រាក់ជិត ២៩ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិរបស់លោកស្រីនៅឆ្នាំនេះ ដោយសារការកើនឡើង ៤០ភាគរយក្នុងភាគហ៊ុន Walmart ។ លោកស្រី Walton បានបង្កើតសារមន្ទីរសិល្បៈ Crystal Bridges នៅស្រុកកំណើតរបស់លោកស្រី នៅ Bentonville រដ្ឋ Arkansas ដែលបង្ហាញពីស្នាដៃរបស់វិចិត្រករជនជាតិអាមេរិកដូចជា Andy Warhol, Norman Rockwell និង Georgia O’Keeffe ។
២.លោកស្រី Francoise Bettencourt Meyers និងក្រុមគ្រួសារជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៨១.6 ពាន់លានដុល្លារ។ អ្នកស្នងមរតកជនជាតិបារាំងនៃសាជីវកម្មថែទាំផ្ទាល់ខ្លួន L’Oréal បានឈ្នះតំណែងជាស្ត្រីមានជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុនបានមើលឃើញថា ទ្រព្យសម្បត្តិរបស់លោកស្រីធ្លាក់ចុះ ១៨ភាគរយដោយសារការលក់ធ្លាក់ចុះជាពិសេសក្នុងប្រទេសចិនបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ ២០ ភាគរយ ។ ស្ត្រីអាយុ ៧១ ឆ្នាំបន្ទាប់ពី ២៨ ឆ្នាំក្នុងក្រុមប្រឹក្សាភិបាលបានលាលែងពីតំណែងជាអនុប្រធានកាលខែកុម្ភៈ។ កូនប្រុសរបស់លោកស្រី ឈ្មោះ Jean-Victor Meyers គ្រោងនឹងចូលកាន់តំណែងនៅចុងឆ្នាំនេះ។
៣.លោក Julia Koch និងគ្រួសារ៖លោស្រី Julia Koch អាយុ ៦២ ឆ្នាំបានជាប់ចំណាត់ថ្នាក់ជាស្ត្រីមានបំផុតទី៣នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ ៧៤.២ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយធៀបនឹងឆ្នាំមុន។ ពលរដ្ឋអាមេរិក និងកូន៣នាក់របស់លោកបានទទួលមរតកភាគហ៊ុន ៤២ភាគរយនៅក្រុមហ៊ុនKoch, Inc. ដែលពីមុនត្រូវបានគេស្គាល់ថា Koch Industries ជាក្រុមហ៊ុនឯកជនធំទី២ នៅអាមេរិក ជាមួយនឹងប្រតិបត្តិការក្នុងវិស័យចម្រាញ់ប្រេង កសិកម្ម អចលនទ្រព្យ និងវិស័យផ្សេងៗទៀត។
៤.លោកស្រី Jacqueline Mars អាយុ ៨៥ ឆ្នាំបានរក្សាតំណែងរបស់លោកស្រីជាស្ត្រីមានបំផុតទី ៤ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ៤២.6 ពាន់លានដុល្លារដោយការមានកំណើន ១០.៦ភាគរយ។ ជីតារបស់លោកស្រី Mars បានចាប់ផ្តើមលក់ស្ករគ្រាប់ butter cream ពីផ្ទះបាយរបស់គាត់ក្នុងឆ្នាំ ១៩១១។
សព្វថ្ងៃនេះលោកស្រី Mars Incorporated មានម៉ាកល្បីៗដូចជា M&Ms, Snickers, Wrigley’s និង Pedigree dog food។ស្ត្រីជនជាតិអាមេរិកបានបម្រើការក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអស់រយៈពេល ២០ ឆ្នាំហើយត្រូវបានគេជឿថានឹងចែករម្កកម្មសិទ្ធិជាមួយបងប្រុសរបស់គាត់ឈ្មោះ John និងក្មួយស្រី៤ នាក់។
៥.លោកស្រី Rafaela Aponte-Diamant ដែលជនជាតិស្វីសបានរីករាយជាមួយនឹងកំណើនទ្រព្យសម្បត្តិ ១៤ភាគរយដល់ ៣៧.៧ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ស្ត្រីវ័យ ៨០ ឆ្នាំរូបនេះបានជាប់ឈ្មោះជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងបញ្ជី Forbes បីឆ្នាំជាប់ៗគ្នា។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិស្វីសកើតចេញពីកម្មសិទ្ធិ ៥០ភាគរយរបស់លោកស្រីក្នុងក្រុមហ៊ុនដឹកជញ្ជូនមេឌីទែរ៉ាណេជាបណ្តាញដឹកជញ្ជូនដ៏ធំបំផុតរបស់ពិភពលោក ដែលលោកស្រីបានសហស្ថាបនិកជាមួយស្វាមីរបស់លោកស្រីកាលឆ្នាំ ១៩៧០ បន្ទាប់ពីបានជួបគាត់ក្នុងអំឡុងពេលជិះទូកទៅ Capri ប្រទេសអ៊ីតាលី។ ក្រុមហ៊ុនដឹកជញ្ជូនមេឌីទែរ៉ាណេ ឥឡូវនេះដំណើរការកងនាវាចំនួន ៩០០ ដោយប្តីរបស់នាងគឺ Gianluigi កាន់កាប់ ៥០ភាគរយនៃក្រុមហ៊ុនដែលនៅសល់៕
