អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុគ្រោងនឹងផ្លាស់ប្តូរ ការផលិតទូរស័ព្ទ iPhone ទាំងអស់ ដែលត្រូវបានលក់ នៅអាមេរិក ទៅកាន់ប្រទេសឥណ្ឌា ដោយសារតែពន្ធគយពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក Donald Trump ហើយតាមការ ប៉ាន់ប្រមាណ ៩០ ភាគរយ នៃទូរស័ព្ទ iPhone ត្រូវបានផលិតនៅប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail ។

បើយោងតាមកាសែត Financial Times បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple កំពុងធ្វើការប្តូរពីប្រទេសចិន ទៅឥណ្ឌាភ្លាមៗនៅឆ្នាំក្រោយនេះ ។ Apple លក់ iPhone បានជាង ២២០ លានគ្រឿង ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងនោះប្រហែល ៦០ លានគ្រឿងត្រូវលក់នៅអាមេរិក ។
ទោះបីជាផលិតផលអាមេរិក ដ៏ល្បីល្បាញត្រូវបានរចនា នៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ ក៏ប្រហែលជា ៩០ ភាគរយត្រូវបានផលិតក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិន គឺជាគោលដៅ សម្រាប់ការឈ្លានពានបំផុត នៃពន្ធថ្មីរបស់លោក Trump ដែលបន្ថែមការគិតថ្លៃ លើទំនិញនាំចូលពី ប្រទេសផ្សេងៗ ។
របាយការណ៍របស់ Financial Times បានអះអាងថា iPhone ទាំង ៦០ លានគ្រឿងដែលត្រូវបានប៉ាន់ប្រមាណថា លក់នៅអាមេរិកនឹងត្រូវ បានផលិតក្នុងប្រទេសឥណ្ឌា នៅចុងឆ្នាំ ២០២៦ ៕
