ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាសរៀប ចំធ្វើសមយុទ្ធយោធា ដើម្បីការពារជនស៊ីវិល ជាលើកដំបូង មិនធ្លាប់ឃើញ ក្នងរយៈពេលប៉ុន្មាន ទសវត្សចុងក្រោយ

xinhua

បរទេស ៖ ក្រសួងមហាផ្ទៃឥណ្ឌា បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួន ធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាព ការពារជនស៊ីវិល ក្នុងករណីមានការ វាយប្រហារណាមួយ។

គេសង្កេតឃើញថាសមយុទ្ធយោធា ដែលពុំធ្លាប់ឃើញមាននេះកើតឡើង ចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្ម ខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។

យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធី ដាច់ភ្លើងអគ្គិសនីជាដើមផង។

រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយ នឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀស ខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។
គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើង នៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧១ មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូ ដើម្បីឯករាជ្យរបស់បង់ក្លាដែស។

រំលឹកដែរថាកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានផ្តល់សិទ្ធឱ្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេស នូវសេរីភាព ក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប ដាក់គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌា ចំពោះហេតុការណ៍ នៃការវាយប្រហារ ដែលបានឆក់យកជីវិតជន ស៊ីវិល២៦នាក់កាលពីខែមេសាកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top