ព័ត៌មានអន្តរជាតិ

អ្នកទេសចរជនជាតិអាមេរិក និងស៊ីរីត្រូវបានចាប់ខ្លួនពីបទលួចសម្បតិ្តនៅលើកោះបាលី

VN Express

ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា  បុរសជនជាតិអាមេរិកម្នាក់ និងជនជាតិស៊ីរីម្នាក់ ត្រូវបានចាប់ខ្លួនពីបទលួចសម្បតិ្តក្នុងហាងលក់សម្លៀកបំពាក់ នៅពេលវិស្សមកាលនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

នេះបើតាមការរាយការណ៍ដោយ Jakarta Globe បាននិយាយថា បុរសជនជាតិស៊ីរីដែលមានអាយុ ៣៩ ឆ្នាំរូបនេះត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីការចោទប្រកាន់ថា បានលួចសម្លៀកបំពាក់ពីហាងមួយនៅ North Kuta និងBadung Regency។ ចោរកម្មនេះត្រូវបានសាក្សីក្នុងហាងឃើញជនសង្ស័យយករបស់របរជាច្រើនមុខដោយមិនបង់ប្រាក់។ ម្ចាស់ផ្ទះបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្បែរនោះបានជួយដេញចាប់ជនសង្ស័យរហូតសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

ហេតុការណ៍នេះត្រូវបានថតដោយកាមេរ៉ាឃ្លាំមើលរបស់ហាងនោះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ តម្លៃប៉ាន់ស្មាននៃវត្ថុលួចមានប្រហែល ៤ លានរូពី ស្មើនឹង ២៤៣ ដុល្លារអាមេរិក។

នេះបើយោងតាមកាសែត Bali Times ថា ករណីដាច់ដោយឡែកមួយ បុរសអាយុ ៤៩ឆ្នាំ លោក Shane Lonnie Speirs មកពីអាមេរិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទលួចរបស់មានតម្លៃពីសណ្ឋាគារជាច្រើននៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមនៃ Kuta ។

យោងតាមប៉ូលីសបានប្រាប់ឲ្យដឹងថា លោក Speir បានឈរជាភ្ញៀវសណ្ឋាគារ ហើយបានដើររើសអេតចាយនៅជិតកន្លែងទទួលភ្ញៀវ។ ប៉ូលីសបានលាតត្រដាងថា លោក Spirs មិនមានគោលដៅជាក់លាក់ទេ ហើយធ្វើសកម្មភាពតាមឱកាស។ គាត់បានស្នាក់នៅកន្លែងស្នាក់នៅបណ្ដោះអាសន្ន ហើយបានផ្លាស់ប្តូរជាញឹកញាប់។ វត្ថុដែលលួចត្រូវបានជនសង្ស័យរក្សាទុក ឬលក់ដើម្បីចំណាយប្រចាំថ្ងៃ។

អាជ្ញាធរមិនទាន់បញ្ជាក់ថា តើជនសង្ស័យនឹងប្រឈមមុខនឹងការនិរទេសទេបន្ទាប់ពីការស៊ើបអង្កេត។ កោះបាលីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៦.៣ លាននាក់ក្នុងឆ្នាំ ២០២៤ លើសពីកម្រិតមុនការរាតត្បាត។ ឆ្នាំនេះវាមានគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ៦,៥លាននាក់។

អាជ្ញាធរកោះបាលីពីមុនបានប្តេជ្ញាថានឹងមិនបង្ហាញការអាណិតអាសូរ ចំពោះអ្នកទេសចរណ៍ដែលមានអាកប្បកិរិយាមិនសមរម្យដើម្បីការពារកេរ្តិ៍ឈ្មោះទេសចរណ៍របស់កោះនេះ៕

Most Popular

To Top