ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារចារកម្ម អង់គ្លេស (MI6) តែងតាំងលោកស្រី Barbara Woodward ប្រធាន និងក្លាយជាស្រីដំបូងដឹកនាំ MI6

The sun

អង់គ្លេស ៖ សារព័ត៌មាន Sunday Times បានប្រាប់ឲ្យដឹងថា សេវាស៊ើបការណ៍សម្ងាត់ របស់ចក្រភពអង់គ្លេស (MI6) នឹងត្រូវបានដឹកនាំដោយស្ត្រីម្នាក់ ជាលើកដំបូងចាប់តាំងពី ការបង្កើតនៅឆ្នាំ ១៩០៩ ហើយប្រធាន MI6 បច្ចុប្បន្ន គឺលោក Richard Moore នឹងលាលែងពីដំណែង នៅរដូវស្លឹកឈើជ្រុះនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

កាសែតអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា ការសម្ភាសន៍សម្រាប់តំណែងនេះ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយបេក្ខជនត្រូវ បានជ្រើសរើស ទាំងបីនាក់ គឺជាស្ត្រី ។ តាមការចុះផ្សាយនេះថា ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ និងជាអតីតបេសកជន ប្រចាំប្រទេសចិន លោកស្រី Barbara Woodward ស្ថិតក្នុងចំណោមអ្នកប្រកួតប្រជែង។

អត្តសញ្ញាណរបស់អ្នកទាំង២ផ្សេងទៀត កំពុងត្រូវបានរក្សាទុកជាការសម្ងាត់ ខណៈពេលបច្ចុប្បន្នពួកគេបម្រើការជាមន្ត្រី MI6។ ផ្ទុយទៅវិញ លោកស្រី Woodward ខ្វះសាវតារខាងបញ្ញា ។ លោកស្រីបានបង្រៀនភាសាអង់គ្លេស ក្នុងប្រទេសចិនមុនពេលចូលបម្រើការងារនៅការិយាល័យបរទេសកាលឆ្នាំ ១៩៩៤ ។

កាសែត The Sunday Times បានកត់សម្គាល់ថា អ្នករិះគន់ ‘Beijing Barbara’ បានចោទប្រកាន់ថា លោកស្រីមានការស្ទាក់ស្ទើរក្នុង ការរិះគន់រដ្ឋាភិបាលចិន ពេលកំពុងបម្រើការជា ឯកអគ្គរដ្ឋទូតប្រចាំប្រទេស ហើយបានចូលដៃជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាឯករាជ្យភាពតៃវ៉ាន់ នៅពេលក្រោយ ។

កាសែតនេះបានដកស្រង់សម្តី អតីតមេដឹកនាំ Tory Duncan Smith ត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរចិន ដោយបង្ហាញថា ការតែងតាំងដ៏មាន សក្តានុពល របស់លោកស្រី Woodward ជាប្រធាន MI6 អាចបញ្ចប់ដោយគ្រោះមហន្តរាយសម្រាប់ចក្រភពអង់គ្លេស ដោយសារតែលោក ស្រីមិនសូវរឹង មាំអំពីសកម្មភាពរបស់ចិនក្នុងតួនាទីមុនរបស់លោកស្រី ។

ការសម្រេចចិត្តចុងក្រោយលើការ តែងតាំងនៅតែមានជាមួយនាយករដ្ឋមន្ត្រី Keir Starmer ដោយផ្អែកលើអនុសាសន៍ ពីក្រុមអ្នកជំនាញដែលមានរដ្ឋមន្ត្រីការបរទេស David Lammy ទីប្រឹក្សាសន្តិសុខជាតិ Jonathan Powell និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត៕

Most Popular

To Top