ព័ត៌មានអន្តរជាតិ

ប៉ូលីសហ្វីលីពីន ចាប់បានអ្នករត់ពន្ធថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៩ គីឡូក្រាមក្លែងបន្លំជាទុរេន

VN Express

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរហ្វីលីពីន បានរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ២៩គីឡូក្រាមដែលក្លែងបន្លំជាទុរេនស្ងួត ដោយគ្រឿងញៀននេះមានមតម្លៃ ៣.៥៣ លានដុល្លារអាមរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានឲ្យដឹងថា ទីភ្នាក់ងារអនុវត្តគ្រឿងញៀនហ្វីលីពីន (PDEA) បានធ្វើប្រតិបត្តិការ កាលពីចុងសប្តាហ៍មុននៅទីក្រុង Parañaque ទីក្រុង Metro Manila ។ ថ្នាំញៀនខុសច្បាប់ត្រូវបានរកឃើញ ក្នុងថង់ក្រដាសអាលុយមីញ៉ូម ដែលមានស្លាកថា “ទុរេនស្ងួត”។

នេះបើតាមសារព័ត៌មាន Philstar បាននិយាយថា ជនសង្ស័យ ២ នាក់ ត្រូវបានគេស្គាល់ថាឈ្មោះ Jalil អាយុ ៤៤ ឆ្នាំ និង Gracia អាយុ ៣៦ ឆ្នាំត្រូវបាន ចាប់ខ្លួនអំឡុងពេលមានជម្លោះ ។ មន្ត្រីលាក់បាំងបានឈរឈ្មោះ ជាអ្នកទិញ ក្នុងប្រតិបត្តិការ សម្របសម្រួលមួយ ដើម្បីបញ្ជាក់ពីតួនាទី របស់ជនសង្ស័យក្នុង បណ្តាញជួញដូរគ្រឿង ញៀនទ្រង់ទ្រាយធំមួយ ។

អាជ្ញាធរបាននិយាយថា ជនសង្ស័យនឹងប្រឈមមុខ នឹងការចោទប្រកាន់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀនខុសច្បាប់៕

Most Popular

To Top