កូរ៉េខាងត្បូង ៖ ស្ត្រីអាយុ ២០ ឆ្នាំមាននាមត្រកូល Yang ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទបង្កាច់បង្ខូច ប្រធានក្រុមបាល់ទាត់ Tottenham Hotspur លោក Son Heung-min ដោយអះអាងថា នាងមានផ្ទៃពោះជាមួយ កូនរបស់លោក បានបង្កឲ្យមានភាព ចម្រូងចម្រាស លើការរំលោភសិទ្ធិមនុស្សអាចកើតមាន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានថតរូបនាងយ៉ាងទូលំទូលាយ នៅតាមផ្លូវទៅកាន់សវនាការឃុំខ្លួនបណ្តោះអាសន្ន នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily ។
នាង Yang ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងជំរិតទារ ប្រាក់ពីកីឡាករបាល់ទាត់ឆ្នើមកូរ៉េខាងត្បូង Son Heung-min
បានមកដល់តុលាការ Seoul Central District ក្នុងសង្កាត់ Seocho ភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍សម្រាប់ ការត្រួតពិនិត្យដីការបស់នាង។ ពេលនាងចុះចេញពីឡានប៉ូលីស ហើយព្យាយាមបិទមុខ នាងជាមួយថតឯកសារ ប៉ូលីសស្រីម្នាក់ឈរក្បែរនាងក៏យកវាទៅបាត់ មួយសន្ទុះក៏រីករាលដាលពេញអ៊ីនធើណេត។
នាង Yang ត្រូវបានគេលាតត្រដាងនៅចំពោះមុខអ្នកយកព័ត៌មាន មិនបានឆ្លើយតបនឹងសំណួរណាមួយដូចជា តើអ្នកទទួលស្គាល់ការចោទប្រកាន់ពីការចោទប្រកាន់ពីសារទូរស័ព្ទឬទេ? ឬ តើអ្នកមានអ្វីចង់និយាយទៅកាន់ Son Heung-min?
នាងបានដើរចូលទៅក្នុងតុលាការ ដោយគ្មានពាក្យសម្ដី។ នាង Yang បានបង្ហាញខ្លួនដោយដៃជាប់ខ្នោះ និងស្លៀកខោជើងវែង មានរបាំងមុខ ប៉ុន្តែគ្មានមួក ដោយបង្ហាញមុខ និងផ្នែកខ្លះនៃរូបរបស់នាង។ នេះនាំឲ្យមានការរិះគន់ថាប៉ូលីសមិនបានការពារសិទ្ធិរបស់នាង Yang ឲ្យបានគ្រប់គ្រាន់ទេ ដោយអ្នកខ្លះប្រកែកថា នាងមិនមែនជាឃាតករទេ ។
បញ្ហានេះបានទាក់ទាញ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងផ្ទុយពីបុរសសមគំនិតម្នាក់ឈ្មោះ Yong បានចូលខ្លួន នៅតុលាការក្នុងថ្ងៃនោះសម្រាប់សវនាការតាមដីកា។ លោក Yong បានបិទមុខរបស់លោកដោយរបាំងមុខ និងមួក។ ភាពមិនស្មើគ្នានេះបានបន្តការជជែកវែកញែកអំពីភាពយុត្តិធម៌ ជាពិសេសបើប្រៀបធៀបទៅនឹងករណីកន្លងមក សូម្បីតែឧក្រិដ្ឋជនធ្ងន់ធ្ងរក៏ត្រូវបានផ្តល់ ការការពារហួសហេតុផងដែរ៕
