ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេក វិទ្យាយក្សអាមេរិក Apple វ៉ាដាច់គូប្រជែង ក្នុងការនាំចេញស្មាតហ្វូន ទៅកាន់វៀតណាម

Xinhua

វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការនាំចេញស្មាតហ្វូន ទៅកាន់ប្រទេសវៀតណាម ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Xiaomi និង Oppo ទាំងអស់បានកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ដោយក្រុមហ៊ុនអាមេរិកនេះ បានប្រកាសការកើនឡើងខ្ពស់បំផុត។

នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បាននិយាយថា ការចែកចាយរបស់ Apple បានកើនឡើង ៣៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ Xiaomi និង Oppo របស់ចិនបានរាយការណ៍ពីកំណើនតិចតួចជាង ៩ ភាគរយ និង ៨ ភាគរយ ។ តួរលេខនៃការដឹកជញ្ជូនឆ្លុះបញ្ចាំងពីចំនួន អ្នកផលិតគ្រឿងដែលផ្តល់ទៅឲ្យអ្នកចែកចាយ និងអ្នកលក់រាយ មិនមែនការលក់ របស់អ្នកប្រើប្រាស់ជាក់ស្តែងនោះទេ។

ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Vivo របស់ប្រទេសចិន ជាក្រុមហ៊ុនជើងខ្លាំងផ្សេងទៀតបានរាយការណ៍ថា មានការធ្លាក់ចុះ ១៣ ភាគរយ និង ២៥ ភាគរយ ប៉ុន្តែទាំង ២ នៅតែស្ថិតក្នុងលំដាប់កំពូលទាំង ៥ របស់ទីផ្សារ។

ទោះបីជា Counterpoint មិនបានផ្តល់ នូវទិន្នន័យអំពីបរិមាណជាក់ស្តែងក៏ដោយ វាបានរាយការណ៍ពីការធ្លាក់ចុះ ៥ ភាគរយ នៅលើទីផ្សារទាំងមូលធៀប នឹងឆ្នាំមុន ។ វាសន្មតថានេះ ជាការកាត់បន្ថយតម្រូវការលក់រាយរហូតដល់ខែកុម្ភៈ ដោយសារគ្រួសារជាច្រើន បានកាត់បន្ថយការចំណាយ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីបានចាប់ផ្តើមនៅដើមខែ។ ម៉ាកយីហោភាគច្រើនបានចេញលក់ម៉ូដែលថ្មីមុនរដូវវិស្សមកាល។

ប៉ុន្តែទោះបីជាធ្លាក់ចុះក៏ដោយ Samsung នៅតែរក្សាតំណែងរបស់ខ្លួនជាអ្នកដឹកនាំទីផ្សារជាមួយនឹងចំណែក ២៨ភាគរយ ទោះបីជាធ្លាក់ចុះពី ៣១ ភាគរយ នៅឆមាសទី១ ឆ្នាំ ២០២៤ ។ វាត្រូវបានតាមពីក្រោយដោយ Xiaomi ដែលមាន ២៣ ភាគរយ Apple និង Oppo ១៧ ភាគរយ និង Vivo ៥ ភាគរយ ៕

Most Popular

To Top