ព័ត៌មានអន្តរជាតិ

អង្គការណាតូ សន្យាផ្តល់ជំនួយបន្ថែម ដល់ប្រទេសអ៊ុយក្រែន ប្រមាណជា៦០០លានដុល្លារ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេស​ដាណឺម៉ាក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែល​មាន​តម្លៃ​៦១៨​លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន ដោយ​ផ្តោត​ជាពិសេស ទៅលើ​គ្រាប់​កាំភ្លើង​ធំ ។
ជំនួយនេះបានកើតឡើង នៅពេល ដែលសហរដ្ឋអាមេរិក បន្តកិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួន ដើម្បីសម្រេចបាន នូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចា ដោយផ្ទាល់ជាលើកដំបូង របស់ពួកគេក្នុងរយៈពេលបីឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិ ដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់ មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ព អាកាសរបស់អ៊ុយក្រែនផងដែរ។

ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺ នឹងប្រើប្រាស់សម្រាប់រយៈពេល រហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទាន ក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រ ផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយ សន្តិភាពអឺរ៉ុបរបស់ប្លុក។

ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាក ត្រូវបានបែងចែក ទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយប្រទេសដាណឺម៉ាក សាធារណរដ្ឋឆេក និងហូឡង់ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការទិញគ្រាប់កាំភ្លើងធំរហូតដល់ ៨០០,០០០ គ្រាប់ សម្រាប់ប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរថាអ៊ុយក្រែនបានត្អូញត្អែរ ជាយូរមកហើយអំពីកង្វះគ្រាប់រំសេវ និងប្រសិទ្ធភាពនៃកាំភ្លើងធំរបស់រុស្ស៊ី ខណៈពេលដែលអំពាវនាវដល់អ្នកគាំទ្រ លោកខាងលិចរបស់ខ្លួន ក្នុងការបង្កើនការចែកចាយយោធា ដោយក្រុមហ៊ុនអ្នកម៉ៅការអឺរ៉ុប តែងតែតស៊ូដើម្បីបំពេញ តម្រូវការកើនឡើងនៅក្នុងជម្លោះនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top