ព័ត៌មានអន្តរជាតិ

ស្ថាបនិកកម្មវិធី Telegram បង្ហាញជំហត្រៀមខ្លួនរួចរាល់ ដើម្បីជួយស្វែង រកប្រជាធិបតេយ្យ ជូនប្រទេសរ៉ូមានី

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ស្ថាបនិក Telegram លោក Pavel Durov បានសន្យាថា នឹងធ្វើដំណើរទៅកាន់ប្រទេសរូម៉ានី និងផ្តល់សក្ខីកម្មលើការជ្រៀតជ្រែក ពីបរទេស ដែលត្រូវបានចោទប្រកាន់ ទៅក្នុងការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសនាពេលកន្លងមក។

លោកDurov បានសន្យាថា នឹង ជួយ ដល់លទ្ធិប្រជាធិបតេយ្យនៅរ៉ូម៉ានី នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម X នៅថ្ងៃអង្គារដោយឆ្លើយតប ទៅនឹងសាររបស់លោក George Simion បេក្ខជនបក្សស្តាំនិយម Eurosceptic ដែលបានចាញ់ការបោះឆ្នោតទាំងប្រផិតប្រផោយនោះ។

លោក Simion បានអះអាងថា ការស្ទង់មតិនេះគឺស្ថិតនៅក្រោម ការជ្រៀតជ្រែកពីខាងក្រៅដោយតួអង្គរដ្ឋ និងមិនមែនរដ្ឋជាច្រើន រួមទាំងប្រទេសបារាំង និងម៉ុលដាវី ហើយបានជំរុញឱ្យតុលាការធម្មនុញ្ញ របស់ប្រទេសនេះលុបចោលលទ្ធផលភ្លាមៗផងដែរ។

លោកDurov បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះ របស់ Simion ថា ៖ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីមកផ្តល់សក្ខីកម្មប្រសិន បើវាជួយដល់លទ្ធិប្រជាធិបតេយ្យរូម៉ានី ។

ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​ បានទទួលជ័យជំនះ​ដោយ​អ្នក​គាំទ្រ​កណ្តាល​សហភាព​អឺរ៉ុប​លោក Nicusor Dan ដោយ​សម្លេងគាំទ្រ៥៣,៦ភាគរយ ទល់នឹង៤៦,៤ភាគរយប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ លោក Simion បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ ដោយ​បាន​ចោទ​គណបក្ស​បរទេស​ថា​បាន​ប៉ុនប៉ង​ធ្វើ​ឲ្យ​យុទ្ធនាការ​ របស់​លោក​ខូច​ខាត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top