វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរណ៍បរទេសម្នាក់ បានធ្វើសាធារណជន ផ្ទុះកំហឹងលើបណ្តាញ អ៊ីនធើណេត បន្ទាប់ពីវីដេអូដ៏ល្បីមួយ ដែលបង្ហាញពីលោកឲ្យក្មេងស្រីវ័យក្មេងម្នាក់បើកម៉ូតូនៅលើកោះ Phu Quoc ជាតំបន់ទេសចរណ៍កំពូលមួយ របស់ប្រទេសវៀតណាម ។
វីដេអូរយៈពេល ៩ វិនាទី ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើអ៊ីនធើណេត ចាប់តាំងពីថ្ងៃចន្ទមកនោះ បានធ្វើឲ្យបុរសនោះសើច នៅពេលលោកជិះម៉ូតូដោយគ្មានដៃ ពីក្រោយកុមារដែលកំពុងកាច់ចង្កូតម៉ូតូ តាមបណ្តោយផ្លូវ Tran Hung Dao ។
បើតាមវីដេអូបានឲ្យដឹងថា ជនបរទេសរូបនេះគ្មានអាវ ហើយលោកមិនបានពាក់មួកសុវត្ថិភាពនោះទេ។
យោងតាមរបាយការណ៍ របស់កាសែត Tuoi Tre និង Thanh Nien អាជ្ញាធរមូលដ្ឋានក្នុងឃុំ Duong To បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ Tran Hung Dao ហើយបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតយ៉ាងសកម្មលើបញ្ហានេះ។ គេនៅមិនទាន់ដឹងអត្តសញ្ញាណ ភ្ញៀវទេសចរនោះទេ ។
វីដេអូនេះបានបញ្ឆេះកំហឹងជាសាធារណៈ ដោយអ្នកប្រើប្រាស់អ៊ីនធើណេតបានរិះគន់ការមិនយកចិត្តទុកដាក់របស់បុរសនេះចំពោះបទប្បញ្ញត្តិសុវត្ថិភាព និងការព្រួយបារម្ភ ចំពោះសុខុមាលភាពរបស់កុមារ។
កោះ Phu Quoc ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍រស់រវើក តែងតែទាក់ទាញភ្ញៀវអន្តរជាតិ៕
