ព័ត៌មានអន្តរជាតិ

អ្នកជំនាញខាងមេរោគ កំពូលរុស្សី បានព្រមានពីជំងឺផ្តាសាយបក្សី H5N1 រាលដាលឆ្លងពីសត្វឆ្មាមនុស្សយ៉ាងឆាប់រហ័ស

RT News

រុស្សី ៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវ Gamaleya លោក Alexander Gintsburg បានព្រមានថា ជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែលរីករាលដាលទៅលើឆ្មាអាចឆ្លង មកមនុស្សអាចបង្កឲ្យមានជំងឺរាតត្បាត ដ៏សាហាវ ខណៈមេរោគធ្វើការគំរាមកំហែងនេះ បានបង្ហាញសកម្មភាពធ្ងន់ធ្ងរ ដែលជំរុញឲ្យមានការអភិវឌ្ឍន៍វ៉ាក់សាំងភ្លាមៗ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Gintsburg បានប្រាប់ Izvestia កាលពីថ្ងៃពុធថា គំរូវ៉ាក់សាំងគួរតែឆ្លងកាត់ការសាកល្បងព្យាបាលដំណាក់កាលទី១ និងទី២ ប្រឆាំងនឹងមេរោគដែលទំនងជាចាប់ផ្តើមចម្លង ពីសត្វទៅមនុស្ស។ ស្ថាប័ននេះនៅពីក្រោយ Sputnik V ដែលជាវ៉ាក់សាំង Covid-19  បានចុះបញ្ជីដំបូងរបស់ពិភពលោក ។

យោងតាម លោក Gintsburg បាននិយាយថា ការផ្លាស់ប្តូរនៃ H5N1 ដែលធ្វើឲ្យមានការចម្លងពីមនុស្ស តាមអាកាសអាចនាំ ឲ្យមានវិបត្តិធ្ងន់ធ្ងរជាងជំងឺអុតស្វាយ ។ លោកបានបញ្ជាក់ថា អត្រាស្លាប់គឺ ៥០-៧០ភាគរយ ហើយប្រសិនបើឆ្លង តាមអាកាសនោះជំងឺអុតស្វាយនឹងហាក់ ដូចជាការលេងរបស់កុមារបើប្រៀបធៀបទៅនឹងអ្វីដែលអាចកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរមួយឬពីរ

លោក Gintsburg បានបន្តថា រុស្សីត្រូវការអាចផលិតវ៉ាក់សាំងនេះបានយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា គំរូដែលត្រៀមរួចជាស្រេចគួរតែអាចរកបាន ដើម្បីបង្កើនផលិតកម្មក្នុងរយៈពេល ៣ ទៅ៤ សប្តាហ៍ ហើយណែនាំវាសម្រាប់ការប្រើប្រាស់ជាសាធារណៈ ទោះជាយ៉ាងណាខ្ញុំបានកត់សម្គាល់ថា មិនមានកម្មវិធីបែបនេះនៅពេលបច្ចុប្បន្ននេះ។

នៅដើមខែឧសភា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Maryland បានកំណត់អត្តសញ្ញាណករណីកើតជំងឺគ្រុនផ្តាសាយបក្សីក្នុងចំណោមសត្វឆ្មាក្នុងស្រុក។ ការសិក្សានេះផ្អែកលើទិន្នន័យរយៈពេល២ ទសវត្សរ៍ បានរកឃើញការឆ្លងជាង៦០០លើឆ្មានៅទូទាំងប្រទេសចំនួន ១៨ ជាមួយនឹងអត្រាមរណភាពលើសពី ៥០ភាគរយ។

អ្នកស្រាវជ្រាវបានព្រមានដោយសង្កត់ធ្ងន់លើហានិភ័យចំពោះមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វកំឡុងពេលផ្ទុះឡើងថា ឆ្មាក្នុងស្រុកងាយនឹងឆ្លងជំងឺគ្រុនផ្តាសាយបក្សី និងផ្តល់នូវផ្លូវសក្តានុពលសម្រាប់ការរីករាលដាលពីសត្វដល់មនុស្ស៕

Most Popular

To Top