ព័ត៌មានអន្តរជាតិ

Antonio Conte ត្រៀមចាកចេញ Napoli ទាំងជោគ ជ័យធំធេង ខណៈក្លឹបត្រៀម ចរចាលោក Allegri

Goal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកលោក Antonio Conte បានត្រៀមខ្លួនចាកចេញពីក្លឹប Napoli ទាំងគួរឲ្យភ្ញាក់ផ្អើលពោលគឺ ទាំងដែលគាត់បានទទួលជោគជ័យ យ៉ាងធំធេងជាមួយនឹងក្លឹប។

កាលពីដើមសប្តាហ៍កន្លងមកនេះលោក Conte បានដឹកនាំ Napoli ក្នុងការលើកពានរង្វាន់លីគកំពូលអ៊ីតាលី Serie A ជាលើកទី៤របស់ក្លឹបក្រោយយកឈ្នះ Cagliari ក្នុងលទ្ធផល២ទល់នឹង០។

យ៉ាងណាក្តីសប្តាហ៍នេះក្លឹបប្រហែល ជានឹងអាចទទួលបានដំណឹង ដ៏ខកចិត្តមួយ ដែលគ្រូបង្វឹករូបនេះ នឹងមិនសម្រេចចិត្តបន្តលេង ជាមួយនឹងគ្នាទៀត ឡើយព្រមទាំងត្រូវ ចាកចេញពីក្លឹបទាំងគួរឲ្យភ្ញាក់ផ្អើលទៀតផង។

តាមឲ្យដឹងបន្ថែមគ្រូបង្វឹករូបនេះ នឹងត្រូវចូលតុចរចាជាមួយ នឹងប្រធានក្លឹបលោក Aurelio De Laurentiis និងក្រុមប្រឹក្សាក្លឹបផ្សេងទៀត សម្រាប់ការចាកចេញលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top