ព័ត៌មានអន្តរជាតិ

ជនល្មើស ជនជាតិ អង់គ្លេស ២ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីលាក់ខ្លួន ជាងមួយទស្សវត្សរ៍ លើកោះរមណីយដ្ឋាន នៅប្រទេសថៃ

Photo by Unsplash

ថៃ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនល្មើសជនជាតិ អង់គ្លេស ២ នាក់ បានរត់លាក់ខ្លួន អស់រយៈពេលជាងមួយទស្សវត្សរ៍មក ត្រូវបានចាប់ខ្លួន ខណៈពួកគេស្ងំរស់នៅលើកន្លែង ទេសចរណ៍កោះសាមុយ របស់ប្រទេសថៃគ្មានអ្នកណាដឹងឡើយ។

នេះបើយោងតាមមេបញ្ជាការ Songprote Sirisukha បានប្រាប់កាសែត Bangkok Post ឲ្យដឹងថា លោក Kieren Daniel Farrer Thornton អាយុ ៣៨ ឆ្នាំ និងលោក Ashton Kevin Saunders អាយុ ៣៧ ឆ្នាំត្រូវបានចាប់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី ២៤ ខែឧសភា ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកទាំង២នាក់គឺជាបងប្អូនជីដូនមួយនឹងគ្នា។

លោក Thornton ត្រូវបានគេចាប់ខ្លួននៅចក្រភពអង់គ្លេស ដោយចោទប្រកាន់ពីបទប្លន់ត្រូវ បានគេចាប់ខ្លួនទៅឃុំខ្លួននៅ Petcherat Marina ហើយកំពុងរង់ចាំ ដំណើរការធ្វើបត្យាប័ន ។ រីឯលោក Saunders ត្រូវបានកាត់ទោសនៅចក្រភពអង់គ្លេស ពីបទក្លែងបន្លំ ប៉ុន្តែបានរត់គេចពី ពន្ធនាគារពីមុនមកនោះ ត្រូវបានចាប់ខ្លួននៅតំបន់ឆ្នេរ Chaweng ជាកន្លែងដែលគាត់ មានតួនាទីជាអ្នកជំនួញ។

អាជ្ញាធរថៃបានបង្ហាញថា លោក Saunders និងក្រុមគ្រួសារ របស់លោកបានបើកអាជីវកម្ម ដែលទាក់ទងនឹងទេសចរណ៍ដោយខុសច្បាប់ រួមទាំងសណ្ឋាគារមួយ និងបារ និងភោជនីយដ្ឋាន ចំនួន៦ ដោយប្រើម្ចាស់ភាគហ៊ុនត្រូវបាន តែងតាំងជាជនជាតិថៃ ជាការអនុវត្ត ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង នៅក្រោមច្បាប់របស់ប្រទេសថៃ។ ប៉ូលិសបានធ្វើការវាយឆ្មក់ តាមគោលដៅលើគ្រឹះស្ថានចំនួន ៧  ជាប់ពាក់ព័ន្ធនឹងលោក Saunders ។

បន្ទាប់ពីការចាប់ខ្លួនលោក អាជ្ញាធរអន្តោប្រវេសន៍ថៃបានដកហូតទិដ្ឋាការរបស់លោក Saunders និងចាត់ថ្នាក់លោកថាជា “មនុស្សហាមឃាត់” យ៉ាងមានប្រសិទ្ធភាព ដែលរារាំងលោកពីការចូលប្រទេសថៃ នាពេលអនាគត។ មន្ត្រីចក្រភពអង់គ្លេសបានស្នើសុំធ្វើបត្យាប័នរបស់លោក ដើម្បីបម្រើការកាត់ទោសជាប់ពន្ធនាគារ ដែលកំពុងរង់ចាំរបស់លោក៕

Most Popular

To Top