ព័ត៌មានអន្តរជាតិ

ប្រទេសថៃ សម្រេចចិត្ត ឲ្យសាលារៀន ប្តូរទៅរៀន តាមអ៊ីនធើណេត ខណៈករណី Covid-19 ថ្មីមានជាង ៥៣,០០០ក្នុងមួយសប្តាហ៍

AFP

ថៃ៖ នេះបើយោងតាមនាយកដ្ឋាន គ្រប់គ្រងជំងឺ ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលសាធារណៈថៃ បានប្រាប់ឲ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីមេរោគ Covid-19 ចំនួន ៥៣,៥៦៣ ករណីជាមួយនឹងការស្លាប់ចំនួន ៥ នាក់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែឧសភា យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្នុងចំណោមករណីសរុបមាន ២.៨២៧ នាក់ ជាអ្នកជំងឺសម្រាក់ នៅមន្ទីរពេទ្យ និង ៥០.៧៣៦នាក់ ជាអ្នកសម្រាក ព្យាបាលក្រៅ។ ក្រុមអ្នកជំងឺធំបំផុត គឺអាយុ ៣០-៣៩ (១០,៧៤០ ករណី) បន្ទាប់មកអ្នកដែលមានអាយុ ២០-២៩ (៩,៥២៧ករណី), ៦០ និងលើសពី (៨,១០៧ ករណី) និងកុមារតូចៗដែលមានអាយុរហូតដល់ ៤ ឆ្នាំ (៤,១១៧ ករណី) ។

ទីក្រុងបាងកកបានរាយការណ៍ថា ចំនួនអ្នកឆ្លងខ្ពស់បំផុត (៩.៥៣៩ ករណី) បន្ទាប់មកគឺឈុនបុរី (៣.៣៧៩ ករណី) សាមុតប្រាកាន (២.៤៩១ ករណី) នន់ថាបុរី (២.២៧៨ ករណី ) និងរ៉ាយ៉ុង (២.២១០ករណី)។

នៅខេត្តសាមុតប្រាកាន ការកើនឡើងនៃករណី Covid-19 បានជំរុញឲ្យសាលា Ratwinit Bangkaeo ក្នុងស្រុក Bang Phli ប្តូរទៅរៀនតាមអ៊ីនធើណេតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែឧសភា។

នេះបើយោងតាមលោក Jurai Wongsawat អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រង ជំងឺប្រាប់កាសែត The Nation បានរាយការណ៍ថា នៅមុនចន្លោះថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ប្រទេសថៃ បានកត់ត្រាករណី Covid-19 ចំនួន ៤៩.០៦៥ ករណី ។

ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែឧសភា ប្រទេសថៃ បានរាយការណ៍ថា មានអ្នកឆ្លង Covid-19 សរុបចំនួន ១៨៦ ,៩៥៥ ករណី និងមានអ្នកស្លាប់ចំនួន ៤៦ នាក់៕

Most Popular

To Top