ព័ត៌មានអន្តរជាតិ

អាជ្ញាធរវៀតណាម​ រកឃើញសារធាតុអ័រម៉ូន អាចសម្លាប់មនុស្សបាន ត្រូវប្រើប្រាស់សម្រាប់ ដាំដុះសណ្ដែក រាប់រយតោន ក្នុងប្រទេសវៀតណាម

VN Express

វៀតណាម ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បានបិទរោងចក្រចំនួន ២ ត្រូវបានគេចោទប្រកាន់ពីបទ ប្រើប្រាស់អ័រម៉ូនលូតលាស់ ត្រូវបានហាមឃាត់ ក្នុងការ ផលិតគ្រាប់សណ្ដែកបណ្ដុះ ដែលបង្កើតក្តីបារម្ភថ្មីៗជុំវិញ សុវត្ថិភាពអាហារ ពីព្រោះសារធាតុអ័រម៉ូនលូតលាស់ អាចសម្លាប់មនុស្សបានទៀតផង។

សម្រាប់ការវាយឆ្មក់ដោយអាជ្ញាធរវៀនៅខេត្ត Lao Cai ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃទី ២៣ ឧសភា ប៉ូលីសខេត្តបានរឹបអូសបានជាង ៨៧០ ធុង ដោយមានសណ្តែកបណ្តុះជាង ៣ តោនពីកន្លែង ២ ដាច់ដោយឡែកពីគ្នា។ ប្រតិបត្តិករ គឺលោក Luu Van Ve អាយុ ៥៦ ឆ្នាំ និង Ta Van Hai អាយុ ៥៥ ឆ្នាំ បានសារភាពថា បានត្រាំសណ្តែកបណ្តុះ ក្នុងសារធាតុបេនហ្សីល អាឌីនីន (6-BAP) ដែលជាអរម៉ូនលូតលាស់របស់រុក្ខជាតិ ត្រូវបានហាមឃាត់ក្នុងការផលិតអាហារ ដោយសារតែហានិភ័យសុខភាពធ្ងន់ធ្ងររបស់វា។

ការវិភាគកោសល្យវិច្ច័យបានបញ្ជាក់ ពីវត្តមានរបស់បេនហ្សីល អាឌីនីន “Benzyl Adenine”  ប្រសិនបើទទួលទានជាប្រចាំ អាចបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សរីរាង្គសំខាន់ៗ រួមទាំងថ្លើម តម្រងនោម និងសួត ហើយថែមទាំងអាចបណ្តាលឲ្យស្លាប់ទៀតផង។

រោងចក្រ Ve ដែលដំណើរការ តាំងពីខែឧសភា ឆ្នាំ ២០២៤ តាមសេចក្តីរាយការណ៍បានផលិត និងចែកចាយសណ្តែកបណ្តុះ ដែលព្យាបាលដោយគីមី ប្រមាណ ១៨០ តោន ការបង្កើតរបស់លោក Hai ស្រដៀងគ្នានេះទទួលបានប្រហែល១៦៨ តោនជារៀងរាល់ឆ្នាំ ដោយផ្គត់ផ្គង់ទីផ្សារ និងហាងលក់គ្រឿង ទេសនៅទូទាំង Lao Cai និងតំបន់ជុំវិញ៕

Most Popular

To Top