ព័ត៌មានអន្តរជាតិ

Telegram ទទួលបានទឹកប្រាក់ ៣០០ លានដុល្លារ ក្នុងភាពជាដៃគូជាមួយ xAI របស់លោក Musk

AFP

ញូវយ៉ក ៖ នាយកប្រតិបត្តិ របស់ Telegram បានប្រកាសកាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានបង្កើតភាពជាដៃគូ ជាមួយ xAI របស់លោក Elon Musk ដើម្បីផ្តល់កម្មវិធី Grok generative Artificial Intelligence លើសេវាកម្មផ្ញើសារសម្រាប់រយៈពេលមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

នាយកប្រតិបត្តិ Telegram លោក Pavel Durov បានប្រកាស នៅលើបណ្តាញសង្គម X ជាអតីត Twitter ថា ជាថ្នូរនឹងការអនុវត្ត Grok នៅទូទាំងវេទិកា របស់ខ្លួន Telegram នឹងទទួលបានសាច់ប្រាក់ និងភាគហ៊ុនចំនួន ៣០០ លានដុល្លារ បូករួមទាំង ៥០ ភាគរយនៃប្រាក់ចំណូលពីការជាវ xAI បានលក់តាមរយៈ Telegram ។

លោក Durov បាននិយាយថា Grok នឹងអាចចូលប្រើបាន នៅលើ Telegram នៅរដូវក្តៅនេះ ។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀង អាចហាក់ដូចជាមិនមានតុល្យភាព ប៉ុន្តែប្រតិបត្តិការនេះ ធ្វើឲ្យ xAI ដែលនៅចុងខែមីនា បានទិញវេទិកា X របស់ លោក Musk មានសិទ្ធិចូលប្រើអតិថិជនរបស់ Telegram ដែល Durov បានប៉ាន់ស្មានថា មានអ្នកប្រើប្រាស់ច្រើន ជាងមួយពាន់លាននាក់។

អាជីវកម្ម AI ជំនាន់ថ្មីមានគោលបំណងបង្កើនមូលដ្ឋាន អ្នកប្រើប្រាស់របស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលឡើងវិញ បន្ទាប់ពីការវិនិយោគដ៏ធំ នៅក្នុងបច្ចេកវិទ្យាទំនើប ។ xAI កាលខែកុម្ភៈបានចេញផ្សាយ កំណែចុង ក្រោយបំផុតនៃ chatbot របស់ខ្លួនគឺ Grok 3 ដែលមហាសេដ្ឋីសង្ឃឹមថា នឹងស្វែងរកការទាក់ទាញក្នុង វិស័យមានការប្រកួតប្រជែងខ្ពស់ ប្រកួតប្រជែងដោយ ChatGPT និង DeepSeek របស់ចិន។

លោក Durov បានប្រឈមមុខនឹងចំណាត់ការរបស់តុលាការ ក្នុងប្រទេសបារាំង បន្ទាប់ពីមានការប៉ះទង្គិច ជាមួយអាជ្ញាធរបារាំងជុំវិញខ្លឹមសារ ខុសច្បាប់នៅលើសេវាផ្ញើសារដ៏ពេញនិយមរបស់លោក រួមទាំងការអះអាងថា ប្រទេសបារាំងបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរូម៉ានី។

កាលពីដើមខែនេះ អាជ្ញាធរបារាំង បានបដិសេធសំណើសុំឲ្យលោក Durov ដែលកាន់លិខិតឆ្លងដែនបារាំង និងរុស្ស៊ី ធ្វើដំណើរទៅអាមេរិក ដើម្បីពិភាក្សាជាមួយមូលនិធិវិនិយោគ ៕

Most Popular

To Top