ព័ត៌មានអន្តរជាតិ

តំបន់ឆ្នេរ របស់ប្រទេសវៀតណាម ញាំញីដោយសំរាម និងដើមផ្កាស្មៅ រាប់សិបតោន

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់ឆ្នេរសមុទ្រស្ថិតនៅ ទីក្រុងឆ្នេរសមុទ្រ ដ៏ពេញនិយមរបស់ប្រទេស វៀតណាម Vung Tau ត្រូវបានគ្របដណ្ដប់ដោយសំរាមរាប់រយតោន និង ដើមផ្កាស្មៅ ដែលបានបោកបក់លើច្រាំង ក្នុងរយៈពេលជាច្រើនថ្ងៃបង្កឲ្យមានការព្រួយ បារម្ភអំពីបរិស្ថាន និងរំខានដល់វិស័យទេសចរណ៍ក្នុងប្រទេសមួយនេះ។

ផ្កាស្មៅអាចត្រូវបានគេឃើញអណ្តែតជុំវិញតំបន់ឆ្នេរ Bai Sau ក្រុង Vung Tau នៅចំណុចប្រសព្វរវាងផ្លូវ Thuy Van និង Le Hong Phong កាលពីថ្ងៃទី ២៨ ខែឧសភា។

ប៉ុន្មានថ្ងៃមុននេះ ផ្កាស្មៅបានចាប់ផ្តើមលេចឡើងនៅឆ្នេរសមុទ្រ មុននឹងប្រញាប់ប្រញាល់ ទៅកាន់ច្រាំងសមុទ្រនៅពេលជំនោរកើនឡើង ចំពោះបាតុភូតនេះកើតឡើងម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ដែលធ្វើឲ្យផ្នែកឆ្នេរប្រវែង ៣គីឡូម៉ែត្រពោរពេញទៅដោយកាកសំណល់។

លោក Dang Tai អាយុ ៥៥ ឆ្នាំបាន និយាយថា ឆ្នេរនេះត្រូវបានញាំញី ដោយកាកសំណល់សមុទ្រ ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដែលជាធម្មតាចាប់ផ្តើមពីខែតុលា។ ទោះជាយ៉ាងណាក៏ដោយ បាតុភូតនេះបានកើតឡើងនៅដើមឆ្នាំនេះ ហើយចំនួនកូនចាបទឹកដែលត្រូវបាន បោកបក់មកច្រាំងគឺខ្ពស់ខុសពីធម្មតា ។

ដោយសារបរិមាណសំរាមច្រើន អាជីវកម្មត្រូវបោះចោលជាគំនរ ព្រោះមិនមានពេលវេលាដើម្បីយកវា ចេញឲ្យបានត្រឹមត្រូវ។ គំនរខ្លះអាចខ្ពស់ជាងមនុស្ស។ ចម្ងាយប្រហែល ៣០០ ម៉ែត្រពីកន្លែងនោះ ផ្កាស្មៅបន្តធ្លាក់រាយប៉ាយលើឆ្នេរមួយ ដែលមានអ្នកទេសចរ ជាច្រើនកំពុងដើរលេង។

នាង Le Thuy ជាអ្នកទេសចរ មកពី Ben Tre ក្នុងតំបន់ដីសណ្តទន្លេមេគង្គ បាននិយាយថា នាងបានមក Vung Tau ជាច្រើនដងមកហើយ ប៉ុន្តែនេះជាលើកដំបូង ដែលនាងបានឃើញផ្កា Hyacinth ជាច្រើន។ នាងបានបន្តថា វាចម្លែកព្រោះនេះជាសមុទ្រ បែរជាមានផ្កាស្មៅទៅវិញ៕

Most Popular

To Top