ព័ត៌មានអន្តរជាតិ

ប្រធានក្រុមនេសាទ អាមេរិកត្រូវចាប់ដាក់គុក ពីបទបំពុលសត្វផ្សោតចំនួន ៧០ ក្បាល ដោយថ្នាំសម្លាប់សត្វល្អិត

Illustration photo by Unsplash

រអាមេរិក៖អាជ្ញាធរអាមេរិក បាននិយាយថា ប្រធានក្រុមនេសាទនៅរដ្ឋផ្លរីដាម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់គុកពីបទពុល និងបាញ់សម្លាប់សត្វផ្សោតរហូតដល់ ៧០ ក្បាល បន្ទាប់ពីបានស្តីបន្ទោសពួកគេ ពីបទលួចត្រីពីទូករបស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Zackery Brandon Barfield អាយុ ៣១ ឆ្នាំត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ថ្ងៃហើយត្រូវបានបញ្ជា ឲ្យបង់ប្រាក់ពិន័យចំនួន ៥១,០០០ ដុល្លារ បន្ទាប់ពីបានសារភាពថា មានកំហុសក្នុងការបំពាន ទាំងច្បាប់ការពារថនិកសត្វសមុទ្រ និងច្បាប់សហព័ន្ធថ្នាំសំលាប់សត្វល្អិត Fungicide និង Rodenticide Act ។

មេធាវីអាមេរិក Michelle Spaven បាននិយាយក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៣ ខែឧសភាថា អំពើអាត្មានិយមរបស់ចុងចោទ គឺច្រើនជាងការ បំពុលដោយខុសច្បាប់ និងបាញ់សត្វការពារទៅទៀត។ វាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប្រឆាំងនឹងធនធានសាធារណៈ ការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រភេទសត្វដែលឆ្លាតវៃ និងមានមន្តស្នេហ៍។

ព្រះរាជអាជ្ញាបាននិយាយថា  លោក Barfield បានបើកការនេសាទត្រី នៅទីក្រុងប៉ាណាម៉ាតាំងពីឆ្នាំ ២០១៤ ត្រូវបានគេចោទប្រកាន់ថា បានខឹងសម្បារនៅឆ្នាំ ២០២២  នៅពេលសត្វផ្សោតបានចាប់ ផ្តើមចាប់ត្រីដែលចាប់បាន ដោយអតិថិជនរបស់លោក ។ លោកបានសងសឹកដោយដាក់នុយជាមួយមេថូមីល ដែលជាថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង ហើយបោះវាទៅក្នុងទឹកនៅពេលណាសត្វផ្សោត ចូលមកជិតនាវារបស់លោក។

យោងតាម NBC News បាននិយាយថា ចាប់ពីខែធ្នូ ឆ្នាំ ២០២២រហូតដល់រដូវក្តៅឆ្នាំ ២០២៣ លោក Barfield ក៏បានប្រើអាវុធបាញ់សម្លាប់សត្វផ្សោតអំឡុងពេលធ្វើដំណើរផងដែរ។

អាជ្ញាធរត្រូវបានផ្តល់ព័ត៌មាន​ ដោយភ្នាក់ងាររដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) ក្នុងឆ្នាំ ២០២៣ បានធ្វើការស៊ើបអង្កេតរយៈពេល ២ ឆ្នាំបានធ្វើឡើង ដែលទីបំផុតបានចាប់លោក Barfield ទៅនឹងការបំពុលសត្វផ្សោតរហូតដល់ ៧០ ក្បាលទៅវិញ៕

Most Popular

To Top