អារ៉ាប៊ីសាអូឌីត ៖ ក្រុមមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា អារ៉ាប៊ីសាអូឌីត បានហាមឃាត់ជនមូស្លីមមានចំនួនជាង ២៦៩,០០០នាក់ដោយគ្មានការអនុញ្ញាត សម្រាប់ធម្មយាត្រា Hajj ប្រចាំឆ្នាំពីការចូលទីក្រុង Mecca ខណៈអាជ្ញាធរបានបង្ក្រាបការធ្វើដំណើរ ខុសច្បាប់ចូលទៅក្នុងទីក្រុង យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
រដ្ឋាភិបាលបានស្តីបន្ទោសការចង្អៀតណែន ក្នុងពិធីបុណ្យ Hajj លើអ្នកចូលរួមដែលគ្មានការអនុញ្ញាត។ ក្រុមមន្ត្រីក៏និយាយថា ពួកគេបានបង្កើតចំនួនដ៏ច្រើន នៃអ្នកដែលបានស្លាប់ ក្នុងរដូវក្តៅដ៏ក្តៅគគុកកាលពីឆ្នាំមុន។
ចំនួននៃការបណ្តេញចេញ បង្ហាញពីទំហំនៃការធ្វើធម្មយាត្រា ដែលគ្មានការអនុញ្ញាត ក៏ដូចជាការទាមទារដើម្បីធ្វើពិធីបុណ្យ Hajj ផងដែរ។ បច្ចុប្បន្នមានប្រជាជនម៉ូស្លីម ១.៤ លាននាក់នៅទីក្រុង Mecca ជាផ្លូវការ ដោយរំពឹងថានឹងមកដល់នៅថ្ងៃខាងមុខ។
ជនមូស្លីមទំាងនេះមានការផាកពិន័យ រហូតដល់ ៥,០០០ ដុល្លារ និងវិធានការដាក់ទណ្ឌកម្មផ្សេងទៀត ដូចជាការនិរទេសជាដើម សម្រាប់នរណាម្នាក់ ដែលធ្វើពិធីបុណ្យ Hajj ដោយគ្មានការអនុញ្ញាត។ គោលការណ៍នេះរួមមានពលរដ្ឋ និងអ្នកដែលមានទីលំនៅអារ៉ាប៊ីសាអូឌីត។
សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Mecca ក្រុមមន្ត្រីបាននិយាយថា ពួកគេបានហាមឃាតមនុស្ស ២៦៩,៦៧៨ ដោយគ្មានច្បាប់ អនុញ្ញាតមិនឲ្យចូលទីក្រុង ។ យោងតាមច្បាប់ មានតែអ្នកដែលមានលិខិតអនុញ្ញាតប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យធ្វើធម្មយាត្រា បើទោះជាពួកគេរស់នៅក្នុង ទីក្រុងពេញមួយឆ្នាំក៏ដោយ។
ក្រុមមន្ត្រីក៏បានដាក់ពិន័យលើអ្នកស្រុកអារ៉ាប៊ីសាអូឌីតជាង ២៣,០០០ នាក់សម្រាប់ការបំពានបទប្បញ្ញត្តិ Hajj និងបានដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Hajj ចំនួន ៤០០។
ឧត្តមសេនីយ Mohammed Al-Omari បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកធ្វើធម្មយាត្រា គឺនៅក្នុងភ្នែករបស់យើង ហើយអ្នកណាដែលមិនស្តាប់បង្គាប់ គឺនៅក្នុងដៃរបស់យើង។ Hajj គឺជាធម្មយាត្រាប្រចាំឆ្នាំរបស់សាសនាឥស្លាមទៅកាន់ទីក្រុង Mecca ហើយមានការចូលរួមពីពិធីសាសនាជាបន្តបន្ទាប់។ វាជាកាតព្វកិច្ចមួយក្នុងមួយជីវិតសម្រាប់អ្នកកាន់សាសនាឥស្លាមគ្រប់រូបដែលមានលទ្ធភាពទិញវា ហើយមានកាយសម្បទាអាចធ្វើបាន។
ប៉ុន្តែវាត្រូវបានរសាត់បាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការព្រួយបារម្ភ អំពីសីតុណ្ហភាពខ្លាំង ដោយអ្នកធ្វើធម្មយាត្រា ធ្វើពិធីរបស់ពួកគេនៅខាងក្រៅ ក្នុងម៉ោងដែលមានពន្លឺថ្ងៃខ្លាំងបំផុត ។ តាមប្រវត្តិសាស្ត្រ ការស្លាប់មិនមែនជារឿងចម្លែកទេនៅក្នុងពិធីបុណ្យ Hajj ត្រូវបានគេមើលឃើញថា មានមនុស្សជាង ២ លាននាក់ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតសម្រាប់ធម្មយាត្រារយៈពេល ៥ ថ្ងៃ។ វាក៏បានឃើញការរត់ជាន់គ្នាស្លាប់ និងគ្រោះថ្នាក់ផ្សេងៗផងដែរ ។
ក្រសួងការពារជនស៊ីវិល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើកត្រូវ បានប្រើប្រាស់ជាលើកដំបូង នៅឯពិធីបុណ្យ Hajj ។ ទាំងនេះអាចត្រូវបានប្រើសម្រាប់ការតាមដាន និងត្រួតពិនិត្យ ក៏ដូចជាការពន្លត់ភ្លើងផងដែរ៕
