ព័ត៌មានអន្តរជាតិ

ករណីមេរោគ Covid-19 នៅប្រទេសថៃ បានកើនលើស ២៥០,000 ករណី ខណៈការរីករាលដាលប្រភេទថ្មី

xinhua

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃព្រមានពីការកើនឡើង នៃករណីមេរោគ Covid-19 សម្រាប់មេរោគថ្មី NB.1.8.1 ដោយអំពាវនាវឲ្យសាធារណជន រក្សាការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ សុខភាពទូទាំងប្រទេសថៃ។

ទិន្នន័យចាប់ពីថ្ងៃទី ៣០ ខែឧសភាបានបង្ហាញពីករណីថ្មីចំនួន ៤១,២៨៣ ដែលនាំឲ្យចំនួនសរុបមកដល់ឆ្នាំនេះដល់ ២៥៧,២៨០ ករណីដោយមានអ្នកស្លាប់ថ្មីចំនួន ២ នាក់ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ ៥២ ។ តំបន់ទីក្រុងបាងកក មានករណីច្រើនជាងគេ បន្ទាប់មកគឺខេត្តឈុនបុរី ដែលមានអត្រាឆ្លងខ្ពស់បំផុត ក្នុងចំណោមមនុស្សធំពេញវ័យ សិស្ស និស្សិត កុមារ និងមនុស្សចាស់។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Anukool Pruksanusak បាននិយាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ខែឧសភា ថា បានអំពាវនាវឲ្យសាធារណជនតាមដានស្ថានការណ៍ឲ្យបានដិតដល់ ជាពិសេស នៅពេលការប្រែប្រួល NB.1.8.1 បន្តរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផ្សេងៗ។

លោក Anukool បានបន្ថែមថា ស្ថានភាពក្នុងប្រទេសថៃ មិនទាន់មានកម្រិតខ្ពស់នៅឡើយ ការធ្វើដំណើរទៅក្រៅប្រទេស និងរដូវវស្សាដែលតែងតែនាំមកនូវជំងឺផ្លូវដង្ហើមអាចបង្កើនល្បឿននៃការផ្ទុះឡើងនាពេលអនាគត ។ រដ្ឋាភិបាល និងក្រសួងសុខាភិបាលនឹងបន្ត តាមដានស្ថានការណ៍ យ៉ាងដិតដល់ វាយតម្លៃការរីករាលដាល នៃប្រភេទថ្មី និងអនុវត្តវិធានការសមស្រប ដើម្បីការពារសុខភាពសាធារណៈ។

លោកបានអំពាវនាវ ដល់សាធារណជន ត្រូវកំណត់សកម្មភាព ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគ លាងដៃឱ្យបានទៀងទាត់ ពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ចាក់វ៉ាក់សាំងការពារនៅពេលដល់កំណត់ ហើយត្រូវស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក ឬបញ្ហាផ្លូវដង្ហើមផ្សេងទៀត។

លោកបាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ស្ថានភាពកំពុងមានការព្រួយបារម្ភ ដោយមេរោគនេះបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងតំបន់ ប៉ាស៊ីហ្វិកខាងលិច អាស៊ីអាគ្នេយ៍ និងសមុទ្រមេឌីទែរ៉ាណេខាងកើត ។

នេះបើយោងតាមអង្គការ សុខភាពពិភពលោកថា ការរីករាលដាលនៃមេរោគ SARS-CoV-2 បានកើនឡើងចាប់តាំង ពីពាក់កណ្តាលខែកុម្ភៈ ជាមួយនឹងអត្រាវិជ្ជមាន នៃការធ្វើតេស្តឈានដល់ ១១ភាគរយជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤ ។ ស្ថានភាពនេះមានការព្រួយបារម្ភជា ពិសេសក្នុងប្រទេសចំនួន ៧៣ ខណៈពេលដែលទ្វីបអាហ្រ្វិក អឺរ៉ុប និងអាមេរិក មានអត្រាបញ្ជូនទាបប្រហែល ២-៣ ភាគរយតំបន់មួយចំនួន ដូចជាតំបន់ការ៉ាប៊ីន និងតំបន់ Andes នៅអាមេរិកមើលឃើញ ការកើនឡើង៕

Most Popular

To Top