ព័ត៌មានអន្តរជាតិ

រុស្ស៊ី ហាមឃាត់មិនឲ្យប្រតិបត្តិការវីដេអូហ្គេម World of Tanks ក្រោយរុស្ស៊ី ចាត់ទុកក្រុមហ៊ុនជាក្រុមជ្រុលនិយមគាំទ្រកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន

រុស្ស៊ី៖ TASS បានរាយការណ៍ថា តុលាការរុស្ស៊ីបានហាមឃាត់ប្រតិបត្តិការវីដេអូហ្គេម Lesta ដោយលើកឡើងពីការគាំទ្ររបស់ម្ចាស់ក្រុម Lesta ត្រូវបានចាត់ទុកជាក្រុមជ្រុលនិយមសម្រាប់ការផ្តល់មូលនិធិដល់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះជាការសម្រេចដំបូងបែបនេះប្រឆាំងនឹងក្រុមហ៊ុនហ្គេមក្នុងប្រទេសរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT។

Lesta Group ជាអ្នកបង្កើតវីដេអូហ្គេមរបស់រុស្សី និងអ្នកចេញផ្សាយក្នុងតំបន់នៃ ‘World of Tanks’ និង ‘World of Warships’ មានមូលដ្ឋាននៅទីក្រុង St. Petersburg ក្រុមហ៊ុនបានបង្កើតហ្គេមតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ហើយពីមុនជាផ្នែកមួយនៃ Wargaming ជាស្ទូឌីយោអន្តរជាតិនៅពីក្រោយ World of Tanks ។ បន្ទាប់ពី Wargaming បានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងបេឡារុស្សក្នុងឆ្នាំ ២០២២ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច Lesta បានបន្តប្រតិបត្តិការរបស់ខ្លួនដោយឯករាជ្យក្នុងតំបន់។

កាលពីថ្ងៃអង្គារ តុលាការស្រុក Tagansky នៃទីក្រុងម៉ូស្គូ បានផ្តល់សំណើដោយការិយាល័យអគ្គព្រះរាជអាជ្ញា ដើម្បីហាមឃាត់ និងចាត់ថ្នាក់ថាជាសកម្មភាពជ្រុលនិយមរបស់សហស្ថាបនិក Wargaming លោក Viktor Kisly និងម្ចាស់ Lesta លោក Malik Khatazhaev ។

ចៅក្រម Mikhail Strogonov បាននិយាយថា តុលាការបញ្ជាឲ្យ ១០០ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវផ្ទេរទៅសហព័ន្ធរុស្ស៊ី នេះជាសេចក្តីសម្រេចចូលជាធរមានភ្លាមៗ។

ប្រភពដែលដឹងពីករណីនេះបានប្រាប់ TASS ថា ការសម្រេចចិត្តនេះគឺផ្អែកលើជំនួយសម្ភារៈនៃរបប Kiev របស់បុរស២នាក់នាក់ ដោយនិយាយថា ពួកគេមានមូលនិធិហិរញ្ញប្បទានពិសេសក្នុងការទិញឧបករណ៍សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ប្រភពបាននិយាយថា សេចក្តីសម្រេចនេះត្រូវបានគេរាយការណ៍ថា មិនប៉ះពាល់ដល់ប្រតិបត្តិការរបស់ Lesta Group ដៃគូរបស់ខ្លួន ឬអ្នកប្រើប្រាស់របស់វាទេ។ ក្រុមនេះនឹងបន្តអភិវឌ្ឍ និងដំណើរការផលិតផលរបស់ខ្លួន ហើយការគាំទ្ររបស់អ្នកប្រើប្រាស់ និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅតែមានស្ថេរភាព ដោយបន្ថែមថា Kisly និង Khatazhaev លែងមានសិទ្ធិលើក្រុមហ៊ុនទៀតហើយ៕

Most Popular

To Top