រុស្ស៊ី ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា សមាជិកសភានៅទីក្រុង St. Petersburg របស់រុស្ស៊ី បានអនុម័តច្បាប់មួយ នឹងដាក់ពិន័យលើបុគ្គល និងអង្គការនានា ដែលបង្ខិតបង្ខំស្ត្រីឲ្យរំលូតកូន ច្បាប់ធ្វើឡើងដើម្បីជាការលើកកម្ពស់ការរំលូតកូន ខណៈសភានីតិបញ្ញត្តិ បានអនុម័តវិធានការនេះ កាលពីថ្ងៃពុធលើកទី២របស់ខ្លួន ។
ច្បាប់នេះនឹងដាក់ពិន័យ ចំពោះទង្វើដូចជា ការបញ្ចុះបញ្ចូល ការសូកប៉ាន់ ការបោកប្រាស់ ឬសម្ពាធផ្សេងទៀត ដែលមានគោល បំណងបញ្ចប់ការមានផ្ទៃពោះ ។ ការផាកពិន័យនឹងមានចាប់ពី ៤០ ដុល្លារសម្រាប់បុគ្គលរហូតដល់៦០០ដុល្លារ សម្រាប់មន្ត្រី និងនីតិបុគ្គល។ ការដាក់ទោសអាចត្រូវបានដាក់ទោះបីជាការរំលូតកូន មិនកើតឡើងក៏ដោយ ក៏ដំបូន្មានវេជ្ជសាស្រ្តពីវេជ្ជបណ្ឌិត ដោយផ្អែកលើការចង្អុលបង្ហាញពីសង្គម ឬសុខភាពនឹងមិនរាប់ថា ជាការបំពានទេ ។
យោងតាម Rosstat បានឲ្យដឹងថា កំណត់ចំណាំពន្យល់របស់ច្បា់នេះនិយាយថា វាមានគោលបំណងជួយដល់គ្រួសារ និងភាពជាម្តាយ និងដោះស្រាយ បញ្ហាប្រជាសាស្រ្តរបស់រុស្ស៊ី។ ប្រទេសនេះបានកត់ត្រាកំណើតចំនួន ១.២២លានក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះ ៣.៤ ភាគរយពីឆ្នាំ ២០២៣ ដែលធ្វើឲ្យវាបានក្លាយ ជាឆ្នាំដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។
សមាជិកសភា Pavel Krupnik ជាអ្នកច្បា់ម្នាក់នៃច្បាប់នេះបាននិយាយថា ប្រជាសាស្រ្តរបស់យើង គឺនៅកម្រិតទាបដែល វាជាបញ្ហាលេខមួយ ។
យោងទៅតាមស្ថិតិ ការរំលូតកូនចំនួន ៥០០,000 ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២៤ ក្នុងនោះមានតែ ២៥ ភាគរយប៉ុណ្ណោះសម្រាប់ហេតុផលវេជ្ជសាស្រ្ត។ លោកបានបន្ថែមថា ស្ត្រីជាច្រើនបាត់បង់លទ្ធភាពមានកូន បន្ទាប់ពីបញ្ចប់ការមានផ្ទៃពោះ ៕
