ហាណូយៈ ការិយាល័យស្ថិតិជាតិបានរាយការណ៍ថា ប្រទេស វៀតណាម បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៩.២ លាននាក់ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ២១.៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមភ្ញៀវ សរុបចំនួន ៧,៨៤ លាននាក់បានមកដល់តាមផ្លូវអាកាស ស្មើនឹង ៨៥,២ ភាគរយ តាមពីក្រោយ ដោយភ្ញៀវទេសចរ ១,១៨ លាននាក់មកតាមផ្លូវគោក និង ១៧៥,៤០០ តាមផ្លូវសមុទ្រ។
ប្រទេសអាស៊ីមួយនេះ នៅតែជាទីផ្សារប្រភពធំជាងគេ ដោយរួមចំណែកអ្នកចូលទស្សនាជាង ៧,២ លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ការមកដល់របស់អឺរ៉ុបមានចំនួនលើសពី ១.២ លាននាក់ ខណៈដែលទ្វីបអាមេរិកមានចំនួនអ្នកទស្សនាច្រើនជាង ៤៩៦,៩០០ បន្ទាប់មកគឺអូសេអានី និងអាហ្វ្រិក។
យោងតាមការិយាល័យនេះ ការកើនឡើង នៃការមកដល់អន្តរជាតិ ត្រូវបានជំរុញដោយគោល នយោបាយទិដ្ឋាការ អំណោយផល យុទ្ធនាការផ្សព្វផ្សាយ ទេសចរណ៍កាន់តែខ្លាំង និងសកម្មភាពអបអរសាទរ ដែលប្រារព្ធពិធីបុណ្យជាតិ សំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា
