ព័ត៌មានអន្តរជាតិ

វិស្វករចិនម្នាក់ ជាប់គុកនៅម៉ាឡេស៊ី ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមន្ត្រី តុលាការជាន់ខ្ពស់ស្លាប់

VN Express

ម៉ាឡេស៊ី ៖យោងតាមការ ចេញផ្សាយពី គេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វិស្វករជនជាតិចិនម្នាក់ ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំនៅប្រទេសម៉ាឡេស៊ី ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មន្ត្រីតុលាការ ជាន់ខ្ពស់ម្នាក់។

កាសែត South China Morning Post បានរាយការណ៍ថា តុលាការ Sessions នៅទីក្រុង Sibu បានកាត់ទោសលោក Sun Xue Song អាយុ ៤២ ឆ្នាំកាលពីថ្ងៃអង្គារ សម្រាប់ការបើកបរប្រកបដោយគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ ដែលផ្តើមចេញពីឧប្បត្តិហេតុកាលពីថ្ងៃទី ៣០ ខែមីនា បានសម្លាប់លោក Marutin Pagan ជានាយកតុលាការរដ្ឋ Sabah អាយុ ៥៦ឆ្នាំ ។

លោក Sun ក៏ត្រូវបានពិន័យជាប្រាក់ ៤,៧២១ ដុល្លារ និងត្រូវបានហាមឃាត់មិនឲ្យបើកបរក្នុងប្រទេសម៉ាឡេស៊ីរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ៧ ខែមេសា ដែលលោកត្រូវបានចោទប្រកាន់ជាផ្លូវការ។

យោងតាមឯកសាររបស់តុលាការបាននិយាយថា លោក Sun បានបើករថយន្តស្ព័រមួយគ្រឿង ដោយមិនប្រុងប្រយ័ត្ន ចូលទៅក្នុងរង្វង់មូល Kanowit ជិត Sibu, Sarawak វេលាម៉ោង ប្រហែល ១ រសៀល ហើយបានបុករថយន្ត មួយគ្រឿងទៀត ហើយលោក Marutin រងរបួសធ្ងន់។

នៅក្រោមច្បាប់របស់ប្រទេសម៉ាឡេស៊ី ការបង្កឲ្យស្លាប់ដោយការ បើកបរមិនប្រុងប្រយ័ត្ន ឬគ្រោះថ្នាក់ មានការផាកពិន័យជាអតិបរមាជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យជាប្រាក់ ៥០,000 រីងហ្គីត៕

Most Popular

To Top