ព័ត៌មានអន្តរជាតិ

ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនជុំវិញ ការប៉ុនប៉ងចូល ទៅក្នុងផ្ទះតារាចម្រៀង Jungkook សមាជិកក្រុមតារាចម្រៀងប្រុស BTS

Korea Joong Ang

កូរ៉េខាងត្បូង៖ប៉ូលីស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានឃុំខ្លួនរយៈពេលខ្លីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ពីបទប៉ុនប៉ងចូល ទៅក្នុងផ្ទះ របស់តារាចម្រៀងលោក Jungkook ជាសមាជិកក្រុមតារាចម្រៀង ប្រុសកូរ៉ខាងត្បូង BTS បន្ទាប់ពីលោកបញ្ចប់ កាតព្វកិច្ចយោធា មួយថ្ងៃមុននេះ  យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្រុមចម្រៀង BTS ជាសកម្មភាព តន្ត្រីរកចំណូលបានច្រើនបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានឈប់សម្រាកតាំងពីឆ្នាំ ២០២២ ខណៈសមាជិករបស់ខ្លួន បានបញ្ចប់ការបម្រើយោធាដាច់ដោយឡែកពីគ្នា ដែលជាកាតព្វកិច្ចនៅកូរ៉េខាងត្បូង សម្រាប់បុរសដែលមានអាយុក្រោម ៣០ ឆ្នាំ។

អ្នកគាំទ្រក្រុមចម្រៀង K-pop រាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ ខណៈសមាជិក ៤ នាក់នៃក្រុមនេះបានបញ្ចប់ កាតព្វកិច្ចយោធារបស់ពួកគេ និង បានវិលត្រឡប់មកជីវិតស៊ីវិលវិញ ដែលបង្កឲ្យអ្នកគាំទ្រមានការស្រើបស្រាល ខណៈតារាចម្រៀងទាំងនោះ បានសច្ចាថានឹងត្រឡប់ទៅសម្តែងវិញ។

សមាជិក ៦ នាក់ក្នុងចំណោម ៧ នាក់នៃក្រុមឥឡូវនេះ បានបញ្ចប់កាតព្វកិច្ចយោធាហើយ សមាជិកចុងក្រោយ SUGA កំពុងបម្រើសេវាកម្មជំនួស សម្រាប់ហេតុផលសុខភាព នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ ។ ក្រុមនេះក៏នឹងប្រារព្ធពិធី FESTA ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ជាថ្ងៃគម្រប់ខួបនៃការបង្ហាញខ្លួនដំបូងរបស់ពួកគេ និងទាក់ទាញ អ្នកគាំទ្ររាប់ពាន់នាក់ ត្រូវបានគេស្គាល់ថាជា ARMY ទៅកាន់ប្រទេសកូរ៉េខាងត្បូង៕

Most Popular

To Top