ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីអចលនទ្រព្យ Trinh Van Quyet អវត្តមាននៅសាលាឧទ្ធរណ៍ ដោយសារលោកមាន ហានិភ័យខ្ពស់នៃការស្លាប់

VN Express

នៅទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Trinh Van Qu yet ជាមហាសេដ្ឋីអចលនទ្រព្យ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ភាគហ៊ុន មិនបានបង្ហាញ ខ្លួននៅសាលាឧទ្ធរណ៍ កាលពីថ្ងៃអង្គារ ដោយតុលាការ បាននិយាយថា លោកកំពុងមានជំងឺធ្ងន់ធ្ងរ ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការស្លាប់។

ចៅក្រមនៅតុលាការប្រជាជនជាន់ខ្ពស់ នៅទីក្រុងហាណូយបាននិយាយថា លោកបានស្នើសុំឲ្យមានការលើកលែង ពីការចូលរួមក្នុងការកាត់ក្តី ដោយសារលោកសភាពដូចជាអស់កម្លាំងខ្លាំង ពិបាកដកដង្ហើម និងបានកាត់បន្ថយមុខងារ តម្រងនោម។

ចៅក្រមម្នាក់ក្នុងចំណោមចៅក្រម បាននិយាយថា ចុងចោទលោក Quyet ទទួលរងពីជំងឺផ្លូវដង្ហើមជាច្រើន ដែលមានហានិភ័យខ្ពស់នៃការស្លាប់ ហើយត្រូវការការព្យាបាល រយៈពេលវែង។ ការកាត់ក្តីបណ្តឹងឧទ្ធរណ៍ចំនួន ២ ត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារតែអវត្តមានរបស់លោក Quyet ទាំង ២ ដង គឺផ្អែកលើហេតុផលសុខភាព។

បងស្រី និងអ្នកសមគំនិតទាំង ២ របស់លោក Quyet គឺលោកស្រី Trinh Thi Minh Hue និងលោក Trinh Thi Thuy Nga មានវត្តមាននៅតុលាការកាលពីថ្ងៃអង្គារ ខណៈព្រះរាជអាជ្ញាបានអំពាវនាវ ឲ្យតុលាការបន្តការជំនុំជម្រះ។

តុលាការដំបូងបានកាត់ក្តី កាលពីឆ្នាំមុនថា លោក Quyet ក្នុងនាមជាប្រធានក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ FLC បានទិញក្រុមហ៊ុនសំណង់ Faros ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ១.៥ ពាន់លានដុង (៥៨,000 ដុល្លារអាមេរិក) ហើយរួមជាមួយបក្ខពួក របស់លោកបានក្លែងបន្លំ នៅលើក្រដាសថា ដើមទុនរបស់ខ្លួនមានចំនួន ៤.៣ ពាន់ពាន់លានដុង ហើយបានចុះបញ្ជីភាគហ៊ុន របស់ខ្លួននៅលើផ្សារ ហ៊ុនហូជីមិញ។

គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ នៅពេល ROS ត្រូវបានដកចេញពីការផ្លាស់ប្តូរ វិនិយោគិន ៦៣,000 (មិនរាប់បញ្ចូលជនជាប់ចោទ) បានកាន់កាប់ភាគហ៊ុន របស់ Faros ហើយ ២៧,៨០០ បានទាមទារ សំណងក្នុងអំឡុង ពេលស៊ើបអង្កេត និងកាត់ក្តី។ លោក Quyet ត្រូវបានរកឃើញថា មានពិរុទ្ធពីបទក្លែង បន្លំភាគហ៊ុន និងក្លែងបន្លំទ្រព្យសម្បត្តិ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២១ ឆ្នាំ៕

Most Popular

To Top