វ៉ាស៊ីនតោន ៖ ការស្ទង់មតិមួយបានបង្ហាញ ក្នុងសប្តាហ៍នេះថា ខ្លឹមសារដែលបង្កគ្រោះថ្នាក់ រួមទាំងការនិយាយស្អប់ខ្ពើម បានកើនឡើងពាសពេញ វេទិការបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិក Meta ចាប់តាំងពីក្រុមហ៊ុន បានបញ្ចប់ការត្រួតពិនិត្យការពិតពីភាគីទី៣ នៅអាមេរិក និងបានបន្ធូរបន្ថយគោល នយោបាយសម្របសម្រួល យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ការស្ទាបស្ទង់មតិអ្នកប្រើប្រាស់ សកម្មប្រហែល ៧,០០០ នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram Facebook និង Threads កើតឡើងបន្ទាប់ពីក្រុមហ៊ុន Palo Alto បានដកអ្នកត្រួតពិនិត្យការពិត របស់អាមេរិកកាលពីខែមករា ហើយបានប្រគល់ភារកិច្ច ក្នុងការលុបបំបាត់ការមិនពិតដល់អ្នកប្រើប្រាស់ ធម្មតាក្រោមគំរូដែលគេស្គាល់ថា ជា កំណត់ចំណាំសហគមន៍ ដែលពេញនិយមដោយបណ្តាញសង្គម X ។
ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងដើម្បីផ្គាប់ចិត្តរដ្ឋបាលថ្មីរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump ដែលមូលដ្ឋានគាំទ្រអភិរក្សនិយម បានត្អូញត្អែរជាយូរ មកហើយថា ការត្រួតពិនិត្យការពិតនៅលើវេទិកា បច្ចេកវិទ្យាគឺជាវិធីមួយ ដើម្បីកាត់បន្ថយការនិយាយ ដោយសេរី និងត្រួតពិនិត្យខ្លឹមសារស្តាំនិយម។
Meta ក៏បានរំកិលការ រឹតបន្តឹងជុំវិញប្រធានបទដូចជាភេទ និងអត្តសញ្ញាណផ្លូវភេទ។ គោលការណ៍ណែនាំសហគមន៍ បានធ្វើការអាប់ដេត របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បាននិយាយថា វេទិការបស់ខ្លួននឹងធ្វើឲ្យអ្នកប្រើប្រាស់ចោទប្រកាន់មនុស្សពី “ជំងឺផ្លូវចិត្ត” ឬ “ភាពមិនប្រក្រតី” ដោយផ្អែកលើភេទឬ ទំនោរផ្លូវភេទរបស់ពួកគេ។
ការស្ទង់មតិចេញផ្សាយដោយ ក្រុមឌីជីថល និងសិទ្ធិមនុស្សរួមមាន UltraViolet, GLAAD និង All Out បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយ ទាំងនេះបានបង្ហាញពីការបញ្ច្រាស់យ៉ាងខ្លាំង នៃស្តង់ដារសម្របសម្រួលមាតិកា ដែលក្រុមហ៊ុនបានបង្កើតឡើងក្នុងរយៈពេលជិតមួយទសវត្សរ៍។
ក្នុងចំណោមអ្នកស្ទង់មតិរបស់យើង នៃអ្នកប្រើប្រាស់សកម្មប្រហែល ៧,០០០ នាក់ យើងបានរកឃើញភស្តុតាងច្បាស់លាស់ នៃការកើនឡើងនៃមាតិកា ដែលបង្កគ្រោះថ្នាក់ ការថយចុះសេរីភាព នៃការបញ្ចេញមតិ និងបង្កើនការត្រួតពិនិត្យខ្លួនឯង។
ម្នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរ ៦ នាក់នៅលើការស្ទង់មតិ បានរាយការណ៍ថា ជាជនរងគ្រោះនៃទម្រង់មួយចំនួននៃអំពើហឹង្សាលើយេនឌ័រ ឬផ្លូវភេទនៅលើវេទិកាមេតា ខណៈ៦៦ភាគរយបាននិយាយថា ពួកគេបានឃើញខ្លឹមសារដែលបង្កគ្រោះថ្នាក់ដូចជាសម្ភារៈដែលគួរឲ្យស្អប់ ឬហឹង្សា៕
