ព័ត៌មានអន្តរជាតិ

សណ្ឋាគារលំដាប់ផ្កាយ ៥ នៅទីក្រុង Venice ទទួលភ្ញៀវក្នុងពិធីមង្គលការ ដ៏ប្រណីត របស់មហាសេដ្ឋីលោក Jeff Bezos

VN Express

ទីក្រុង Venice ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុង Aman Venice ជាកន្លែងដែលស្ថាបនិក Amazon លោក Jeff Bezos និង គូដណ្តឹង អ្នកនាង Lauren Sánchez រៀបចំពិធីមង្គលការ របស់ពួកគេ មានទីតាំងនៅ Grand Canal និងមានលក្ខណៈពិសេសប្រណីត។

លោក Bezos និ អ្នកនាង Sanchez បានមក ដល់សណ្ឋាគារ លំដាប់ផ្កាយ ៥ កាលពីថ្ងៃពុធ ដើម្បីរៀបចំសម្រាប់ ពិធីមង្គលការ របស់ពួកគេ ។ រូបថតត្រូវបានចែករម្លែកនៅលើ ប្រព័ន្ធផ្សព្វផ្សាយ សង្គមបានបង្ហាញថា លោក និងអ្នកនាង Sanchez បានមកដល់ចត នៃសណ្ឋាគារ ដោយមានទូកសន្តិសុខ ២ នៅជាប់គ្នា។

លោក Bezos ជាមហាសេដ្ឋីលំដាប់ទី ៣ របស់ពិភពលោក ដែលជាប់ចំណាត់ថ្នាក់ ដោយទស្សនាវដ្តី Forbes និងអ្នកកាសែតអាមេរិក អ្នកនាង Sánchez បានជួលសណ្ឋាគារ សម្រាប់ពិធីមង្គល ការរបស់ពួកគេ ដែលត្រូវបាន គេរំពឹងថា នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ២៦ និង ២៨ ខែមិថុនា ។

ពិធីមង្គលការនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃចន្លោះពី ១៥ លានដុល្លារ ទៅ ២០ លានដុល្លារ ដោយមានភ្ញៀវប្រហែល ២០០ នាក់ រួមទាំងសមាជិកគ្រួសារ Trump, Katy Perry, Oprah Winfrey និង Kim Kardashian ផងដែរ ។ មុនពេលការមកដល់ របស់ប្តីប្រពន្ធនេះ បុគ្គលិកសន្តិសុខពី ១០ ទៅ ១២ នាក់បានធ្វើការបោសសម្អាត ទ្រព្យសម្បត្តិកាលពីថ្ងៃអង្គារ ដោយពិនិត្យមើលទូ និងទីធ្លា៕

Most Popular

To Top