ព័ត៌មានអន្តរជាតិ

ក្មេងប្រុសជនជាតិថៃ អាយុ ៨ ឆ្នាំ ចេះតែព្រុសដូចសត្វឆ្កែ ខណៈរូបគេរស់នៅ ជាមួយសត្វឆ្កែ ៦ ក្បាលរាប់ឆ្នាំ

VN Express

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរថៃ បានជួយសង្គ្រោះក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ ចេញពីរណ្ដៅគ្រឿងញៀន ជាកន្លែងដែលរូបគេត្រូវបានចិញ្ចឹម ជាមួយនឹងសត្វឆ្កែចំនួន ៦ ក្បាល រូបគេចេះព្រុសដូចសត្វឆ្កែជំនួសឲ្យការនិយាយ ដោយសារតែខ្វះទំនាក់ទំនង របស់មនុស្សខាងក្រៅ។

មូលនិធិ Pavena សម្រាប់កុមារ និងស្ត្រី សហការជាមួយអាជ្ញាធរ បានជួយសង្គ្រោះកុមារកាលពីថ្ងៃច័ន្ទ នៅស្រុក Lap lae ខេត្ត Uttaradit ភាគខាងជើងប្រទេសថៃ បន្ទាប់ពីនាយកសាលា ក្នុងតំបន់បានរកឃើញស្ថានភាពក្មេងប្រុស និងបានជូនដំណឹងដល់ប៉ូលីស។ ក្មេងប្រុសបានរស់នៅជាមួយម្តាយ ដែលញៀនថ្នាំអាយុ ៤៦ ឆ្នាំ និងបងប្រុសអាយុ២៣ឆ្នាំ។

នេះបើតាមការរាយការណ៍ របស់ Khaosod បាននិយាយថា ក្មេងប្រុសនេះមិន ដែលចូលរៀនថ្នាក់មត្តេយ្យឡើយ ប៉ុន្តែបានទៅលេងសាលា ជាមួយម្តាយនៅពេលក្មេង អាយុគ្រប់គ្រាន់សម្រាប់ថ្នាក់ទី ១ ។ ម្តាយរបស់ក្មេងនេះ បានទទួលប្រាក់ឧបត្ថម្ភផ្នែកអប់រំ ពីរដ្ឋាភិបាលប្រហែល ៤០០ បាត (១២.៤ ដុល្លារអាមេរិក) ប៉ុន្តែមិនដែលបានចុះឈ្មោះក្មេងចូលរៀនឡើយ។

នាយកសាលា Sopon Siha-ampai បានទៅសួរសុខទុក្ខគ្រួសារកាលពីពេលថ្មីៗនេះ ហើយបានដឹងពីអ្នកជិតខាងថា ម្តាយតែងតែសុំអាហារ និងលុយពីព្រះវិហារក្បែរនោះ បន្ទាប់ពីត្រូវបានអ្នកស្រុកបដិសេធ។ អ្នកជិតខាងបានបំបាក់ទឹកចិត្តកូនមិនឲ្យមានទំនាក់ទំនងជាមួយគ្រួសារនាង។ ដោយខ្វះមិត្តរួមលេងរបស់មនុស្ស ក្មេងប្រុសនេះបានបង្កើតចំណងមិត្តភាពជាមួយសត្វឆ្កែ ហើយចាប់ផ្តើមធ្វើត្រាប់តាមអាកប្បកិរិយារបស់ពួកគេ រួមទាំងការប្រាស្រ័យទាក់ទងគ្នាជាមួយនឹងសំឡេងព្រុស។

លោក Pavena Hongsakula ប្រធានមូលនិធិ Pavena សម្រាប់កុមារ និងស្ត្រី ដែលដឹកនាំការជួយសង្គ្រោះកាលពីថ្ងៃចន្ទ បាននិយាយថា ក្មេងមិននិយាយ ក្មេងគ្រាន់តែព្រុស ហើយវាគួរឲ្យអាណិតណាស់ដែលបានឃើញ។ កុមារានេះឥឡូវកំពុងស្ថិតក្នុងការមើលថែនៅទីជម្រកកុមារក្នុងស្រុក។

ការចុះឆែកឆេរផ្ទះបានបង្ហាញថា ទាំងម្តាយ និងប្អូនប្រុសរបស់ក្មេងប្រុសនេះ ធ្វើតេស្តរកសារធាតុញៀន។ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ Laplae បានចុះនាំខ្លួនទៅព្យាបាលភ្លាមៗ និងចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ៕

Most Popular

To Top