បរទេស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនី MMA ជនជាតិរុស្សី នាង Anastasia Luchkina ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាងយកបារីអេឡិចត្រូនិច ឲ្យសត្វស្វាដែលជិតផុតពូជនៅឧទ្យាន Crimea safari ជក់ធ្វើឲ្យសត្វឈឺ និងមិនអាចនិយាយបានឡើយ។
កីឡាការិនីអាយុ ២៤ ឆ្នាំបានទៅលេងសួន Taigan Safari ជាកន្លែងដែលនាងត្រូវបានគេថត បានយកបារីអេឡិចត្រូនិចរបស់នាង មុនពេលឈានដល់របងព័ទ្ធជុំវិញ ដើម្បីប្រគល់វាទៅឲ្យសត្វស្វា Dana ជាសត្វស្វា Oangutan តែមួយគត់របស់ឧទ្យាននេះ។
ក្នុងវីដេអូដែលបានចែករម្លែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍ សត្វស្វា Dana ត្រូវបានគេមើលឃើញថា ដាក់បារីអេឡិចត្រូនិចដល់មាត់វាដើរថយក្រោយ និងហត់ផ្សែង។ បន្ទាប់មក នាង Luchkina បានអនុញ្ញាតឲ្យសត្វ Orangutan ជក់បារីអេឡិចត្រូនិច ច្រើនដងមុនពេលចាកចេញ។
សកម្មភាពរបស់នាងបានបង្កឲ្យមានការខឹងសម្បារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមនុស្សជាច្រើនបានចោទប្រកាន់នាងពីបទបំពានសត្វ និងអំពាវនាវឲ្យនាងត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការប្រកួត MMA ។
លោក Mimi Bekhechi អនុប្រធានក្រុមសិទ្ធិសត្វ PETA UK ថ្កោលទោសអាកប្បកិរិយារបស់ Luchkina បាននិយាយថា នាងច្បាស់ជាបានទទួលការគោះក្បាល២ ឬ៣ដងពេក ប្រសិនបើនាងគិតថា វាជាការផ្តល់ឲ្យសត្វស្វាមួយប្រភេទ។
យោងតាមកាសែត Daily Mail បាននិយាយថា ចាប់តាំងពីពេលនោះមក Dana បានបាត់បង់ចំណង់អាហារ បដិសេធមិនទាក់ទងគ្នា និងដេកមិនលក់ពេញមួយថ្ងៃ ។
របាយការណ៍មួយចំនួនបានបង្ហាញថា សត្វស្វា orangutan ប្រហែលជាបានលេបផ្នែកមួយនៃស្នូលរបស់បារីអេឡិចត្រូនិច ដែលមានជាតិនីកូទីនរាវប្រហែល ៣មីលីលីត្រ។ ពេទ្យសត្វកំពុងបន្តតាមដានស្ថានភាពរបស់ Dana ។ សត្វស្វាជាប្រភេទសត្វជិតផុតពូជដែលចុះក្នុងបញ្ជីក្រហម IUCN ដែលធ្វើឲ្យមានការព្រួយបារម្ភបន្ថែមទៀតលើសុខភាព និងសុខុមាលភាពរបស់វា។
នាង Luchkina ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការពិន័យ ហើយអាចនឹងត្រូវបានហាមឃាត់មិនឲ្យត្រឡប់ទៅសួន Safari វិញ៕
