ព័ត៌មានអន្តរជាតិ

លោក Trump គម្រាមកំណត់ពន្ធគយ៥០ភាគរយ ទៅលើទំនិញ របស់ប្រទេសប្រេស៊ីល

xinhua

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមប្រេស៊ីលជាមួយ នឹងពន្ធ៥០ភាគរយដោយលើកឡើង ពីសកម្មភាពមិនល្អ របស់ប្រេស៊ីលទៅលើអតីតមេដឹកនាំ របស់ប្រទេសគឺលោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោស ពីបទប៉ុនប៉ងផ្តួលរំលំការបរាជ័យ របស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០២២។

អគ្គរដ្ឋអាជ្ញាប្រេស៊ីលបានចោទប្រកាន់ លោក Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីការចាញ់ឆ្នាំ២០២២ របស់គាត់។ ការ​ចោទ​ប្រកាន់​នេះ​រួម​មាន​ផែនការ​ សម្លាប់​អ្នក​ស្នង​តំណែង​របស់​លោក Luiz Inacio Lula da Silvaផងដែរ ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Lula ហើយបានបោះពុម្ពផ្សាយ កាលពីថ្ងៃពុធនៅលើវេទិកាសង្គម Truth Social លោក Trump បានទាមទារឱ្យបញ្ចប់នូវអ្វីដែលគាត់ហៅថា ការប្រមាញ់មេធ្មប់ឬ witch hunt ប្រឆាំងនឹងលោក Bolsonaro ដែល ជឿជាក់ថាបានទទួលការគោរពយ៉ាងខ្លាំងនោះ ។

លោក Trump បានសរសេរថា៖ចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៥ តទៅ យើងនឹង គិតប្រាក់ពីប្រេស៊ីល នូវពន្ធចំនួន៥០ ភាគរយ ទៅលើផលិតផលណាមួយ របស់ប្រេស៊ីល ដែលបានបញ្ជូន ទៅសហរដ្ឋអាមេរិក ដាច់ដោយឡែកពីពន្ធ តាមវិស័យទាំងអស់ ដោយព្រមានអំពីការដំឡើងថ្លៃបន្ថែមទៀត ប្រសិនបើប្រេស៊ីលចង់សងសឹក។

លោក​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​រដ្ឋប្រហារ​ជា​រឿង ​តឹងរ៉ឹង​សម្រាប់​ប្រព័ន្ធ​តុលាការ ហើយ​មិន​ត្រូវ​មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ឡើយ​។លោក Lula បានបន្ថែមថា ៖ ការដំឡើងពន្ធឯកតោភាគីណាមួយ នឹងត្រូវបានឆ្លើយតបជាមួយ នឹងពន្ធទៅវិញទៅមក លើទំនិញអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top