ព័ត៌មានអន្តរជាតិ

បារាំងបើកសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយសង្គម X របស់លោក Musk ជាប់ពាក់ព័ន្ធពាក្យស្អប់ខ្ពើម និងគំរាមកំហែងលទ្ធិប្រជាធិបតេយ្យ

RT News

បារាំង៖ព្រះរាជអាជ្ញាទីក្រុងប៉ារីស Laure Beccuau បាននិយាយថា ការស៊ើបអង្កេតនេះកើតចេញពីពាក្យបណ្តឹងចំនួន ២ ត្រូវ បានដាក់កាលខែមករា ដោយមិនបញ្ចេញឈ្មោះលោក Musk ដោយផ្ទាល់ឡើយ ហើយអ្នកស៊ើបអង្កេតនឹងពិនិត្យមើលក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន សម្រាប់ការចោទប្រកាន់ថា រៀបចំក្បួនដោះស្រាយ សម្រាប់គោលបំណងនៃការជ្រៀតជ្រែកពីបរទេស យោងតាមការចេញផ្សាយពីគេហទំព័រ RT។

នេះបើយោងតាម France 24 បាននិយាយថា ពាក្យបណ្តឹងដំបូងគឺមកពី Eric Bothorel សមាជិកសភាមកពីគណបក្ស Ensemble កណ្តាលរបស់ប្រធានាធិបតី Emmanuel Macron ។ គាត់បានចោទប្រកាន់ថា ការកាត់បន្ថយភាពចម្រុះនៃសំឡេង និងជម្រើសនៅលើ X បានបង្កើតបរិយាកាសគ្រោះថ្នាក់។

Bothorel ក៏បានរិះគន់គំរូសម្របសម្រួលរបស់វេទិកាថា ខ្វះភាពច្បាស់លាស់ ហើយបានចោទប្រកាន់ លោក Musk ពីការធ្វើអន្តរាគមន៍ផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងរបស់ខ្លួន ។ ពាក្យបណ្តឹងបានពិពណ៌នាអំពីសកម្មភាពរបស់ X ថា ជា គ្រោះថ្នាក់ពិតប្រាកដ និងការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។

ពាក្យបណ្តឹងទី២  ត្រូវបានគេរាយការណ៍ថា មានប្រភពចេញពីមន្ត្រីសន្តិសុខតាមអ៊ីនធើណេតរបស់រដ្ឋាភិបាល អះអាងថា ការផ្លាស់ប្តូរចំពោះក្បួនដោះស្រាយនេះលើកកម្ពស់ខ្លឹមសារប្រកាន់ពូជសាសន៍ និងការស្រឡាញ់ភេទដូចគ្នា គោលបំណងធ្វើឲ្យមានការជជែកដេញដោលតាមបែបប្រជាធិបតេយ្យនៅប្រទេសបារាំង ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនយោបាយគណបក្សសង្គមនិយម Thierry Sother និង Pierre Jouvet បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយប្រឆាំងនឹង chatbot Grok របស់លោក Musk ដែលថ្មីៗនេះបានបង្កើតមតិប្រឆាំង និងប្រមាថមើលងាយផ្សេងទៀតលើ X រួមទាំងការសរសើរ Adolf Hitler ផងដែរ៕ https://www.rt.com/news/621372-france-investigates-musk-x/

Most Popular

To Top