ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ រឹតបន្តឹងការគ្រប់គ្រង លើបង្អែមដែលមានជាតិ សារធាតុកញ្ឆាទំាងអស់ ក្នុងប្រទេស

VN Express

ថៃ ៖ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ជាភាសាអង់គ្លេសប្រចាំថ្ងៃ នៅទីក្រុងបាងកក បាននិយាយថា រដ្ឋាភិបាលថៃ នឹងពង្រឹងការបង្ក្រាបរបស់ខ្លួនលើស្ករ គ្រាប់ Jelly និងបង្អែមផ្សេងទៀត ដែលមានផ្ទុកសារធាតុចម្រាញ់ ពីកញ្ឆាលើសច្បាប់កំណត់ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Sasikarn Watthanachan បាននិយាយថា អាជ្ញាធរមានការព្រួយបារម្ភថា កុមារ និងមនុស្សវ័យក្មេងអាចរងផលប៉ះពាល់ដោយអាហារ ភេសជ្ជៈ និងបង្អែមដែលមានផ្ទុកសារធាតុ tetrahydrocann abinol (THC) និង cannabidiol (CBD) លើសពីកម្រិតច្បាប់ ។

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងសុខាភិបាល សម្របសម្រួលជាមួយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) និងការិយាល័យសុខភាព សាធារណៈខេត្តទូទាំងប្រទេស ហើយបេសកកម្មរបស់ពួកគេ ដើម្បីបង្កើនការត្រួតពិនិត្យផលិតផល ដែលមានសារធាតុចម្រាញ់ពីកញ្ឆា។

ក្រសួងសុខាភិបាលសាធារណៈ ក៏បានស្វែងរកជំនួយពីការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យត្រួតពិនិត្យ គ្រឿងញៀន ដើម្បីចុះត្រួតពិនិត្យហាង លក់កញ្ឆានៅទូទាំងប្រទេស ដើម្បីធានាបាននូវការអនុវត្តតាមច្បាប់។ ម្ចាស់ហាងដែលលាយកញ្ឆាក្នុង អាហារដោយគ្មានការអនុញ្ញាត ឬអ្នកលក់អាហារ ឬបង្អែមដោយគ្មានស្លាកសញ្ញាត្រឹមត្រូវ នឹងព្រមានអំពីខ្លឹមសារ THC អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ ជនល្មើសប្រថុយនឹងការផាកពិន័យជាអតិបរមាចំនួន ៩២៤ដុល្លារ ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬទាំង២។

អ្នកដែលរកឃើញថា លក់ផលិតផលមានកម្រិត THC លើសពីដែនកំណត់ច្បាប់អាចប្រឈម នឹងការផាកពិន័យរហូតដល់ ២០,000 បាត ជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំង២៕

Most Popular

To Top