អាមេរិក៖មហាសេដ្ឋី និងម្ចាស់ក្រុមហ៊ុនទាំង ២ លោក Elon Musk បាននិយាយនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា ក្រុមហ៊ុនផលិត រថយន្តយក្សអាមេរិក Tesla នឹងផ្តល់ឲ្យម្ចាស់ភាគហ៊ុនរបស់ខ្លួន នូវជម្រើសក្នុងការវិនិយោគ លើការចាប់ផ្តើមបង្កើតបញ្ញាសិប្បនិម្មិត xAI បានយ៉ាងស្រួល យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។
លោក Musk បាននិយាយ សម្រាប់ការឆ្លើយតបទៅ នឹងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយស្នើថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានកាន់កាប់ភាគហ៊ុន ក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិត xAI ទើបទិញប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ បុរសមានបំផុតរបស់ពិភពលោកបានបន្ថែមថា ប្រសិនបើវាអាស្រ័យលើខ្ញុំ Tesla នឹងវិនិយោគលើ xAI ជាយូរមកហើយ។
យោងតាមកាសែត Wall Street Journal បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមួយផ្សេងទៀតដែលគ្រប់គ្រងដោយលោក Elon Musk ក្រុមហ៊ុន SpaceX នឹង វិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារទៅលើ xAI ជាផ្នែកមួយនៃការបង្កើន ដើមទុនចំនួន ៥ ពាន់លានដុល្លាររបស់ខ្លួន។
ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ X បានដកស្រង់ព័ត៌មានរបស់ WSJ លោក Musk បានបញ្ជាក់ថា វានឹងអស្ចារ្យ ប៉ុន្តែនឹងអាស្រ័យលើក្រុមប្រឹក្សាភិបាល និងការយល់ព្រមពីម្ចាស់ភាគហ៊ុន។ ចាប់តាំងពីការចាប់ផ្តើមនៃ xAI ដែលបានបង្កើតជំនួយការ AI ជំនាន់ថ្មី Grok មកលោក Musk បានរក្សនូវភាពស៊ីសង្វាក់គ្នារវាងការចាប់ផ្តើម AI និងក្រុមហ៊ុនទំាង ២ របស់លោក គឺ SpaceX និង Tesla ។
យោងតាម Financial Times ថា អ្នកជំនួញកំពុងស្វែងរកការវាយតម្លៃចន្លោះពី ១៧០ ទៅ ២០០ ពាន់លានដុល្លារសម្រាប់ xAI ក្នុងការផ្តល់មូលនិធិថ្មី។ បើកដំណើរការនៅខែកក្កដា ឆ្នាំ 2023 xAI សង្ឃឹមថានឹងតាមទាន់ដៃគូប្រកួតប្រជែង AI សំខាន់ៗរបស់ខ្លួនគឺ OpenAI (ChatGPT) Anthropic (Claude) និង Google (Gemini) ៕
