ព័ត៌មានអន្តរជាតិ

ក្រសួងមហាផ្ទៃឥណ្ឌា ៖ ប្រជាជនឥណ្ឌាខាតបង់ទឹកជាង ៨០០ លានដុល្លារ សម្រាប់ការបោកប្រាស់តាមអ៊ីនធើណេតក្នុងឆ្នាំ ២០២៥

RT News

ឥណ្ឌា៖កាសែត Indian Express បាននិយាយដោយដកស្រង់ របាយការណ៍ សម្រាប់ក្រសួងមហាផ្ទៃ របស់ប្រទេសនេះ បាន ប្រាប់ឲ្យដឹងថា ប្រជាជនឥណ្ឌាបានខាតបង់ ទឹកប្រាក់ប្រហែល ៨២០ លានដុល្លារ អាមេរិកចំពោះការបោក ប្រាស់តាមអ៊ីនធើណេត ក្នុងរយៈពេល ៥ ខែដំបូងសម្រាប់ឆ្នាំ ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នេះបើយោងតាមរបាយការណ៍ថា ប្រាក់ជាងពាក់កណ្តាលត្រូវ បានបាត់បង់ទៅឲ្យអ្នកបោកប្រាស់ ដែលមានមូលដ្ឋាននៅក្នុងប្រទេស មីយ៉ាន់ម៉ា វៀតណាម ឡាវ កម្ពុជា និងថៃ ។

ទិន្នន័យពីមជ្ឈមណ្ឌលសម្របសម្រួល ឧក្រិដ្ឋកម្មតាមអ៊ីនធើណេតឥណ្ឌា ជាអង្គភាពក្រសួងមហាផ្ទៃ បានបង្ហាញថា ការបោកប្រាស់តាមអ៊ីនធើណេត មានប្រភពចេញពីទីតាំង មានសុវត្ថិភាពខ្ពស់ ត្រូវគេជឿថា ត្រូវបានគ្រប់គ្រងដោយប្រតិបត្តិករចិន។

នេះបើយោងតាម Indian Express បាននិយាយថា មជ្ឈមណ្ឌលឆបោកបានបង្ខិតបង្ខំបុគ្គលដែលត្រូវបានជួញដូរ រួមទាំងជនជាតិឥណ្ឌា ដើម្បីកំណត់គោលដៅបុគ្គលដែលមិនគួរឲ្យសង្ស័យ ។

ប្រភពរដ្ឋាភិបាលឥណ្ឌាបានប្រាប់ កាសែតថា ថ្មីៗនេះ ក្រសួងការបរទេស បានរៀបចំ កិច្ចប្រជុំមួយជាមួយមន្ត្រីកម្ពុជា នៅទីក្រុងញូវដេលី ដើម្បីពិភាក្សាអំពីផែនការសកម្មភាព ដើម្បីប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងនេះ។ ប្រជាជនកម្ពុជាតាមសេចក្តីរាយការណ៍ បានស្នើសុំឲ្យប្រទេសឥណ្ឌា ផ្តល់កូអរ ដោនេភូមិសាស្ត្រពិតប្រាកដ នៃមជ្ឈមណ្ឌលបោកប្រាស់ដែលកំពុងប្រតិបត្តិការ នៅប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីពួកគេអាចចាត់វិធានការបាន។

កាលពីខែមីនា ទីក្រុងញូវដែលីបានធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋឥណ្ឌាចំនួន ៥៤៩ នាក់ ត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មតាមអ៊ីនធើណេត មានទីតាំងនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ។ ប្រជាជនឥណ្ឌា រួមជាមួយនឹងពលរដ្ឋ នៃបណ្តា ប្រទេសអាស៊ី និងអាហ្រ្វិកផ្សេងទៀត ត្រូវបានបោក បញ្ឆោតឲ្យទៅប្រទេសថៃ ឬមីយ៉ាន់ម៉ា ជាមួយនឹងការផ្តល់ជូនការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មានក្លែងក្លាយ ដើម្បីតែត្រូវបានជួញដូរទៅកាន់មជ្ឈមណ្ឌល ឧក្រិដ្ឋកម្មតាមអ៊ីនធើណេតនៅតំបន់ព្រំដែន ដែលមិនត្រូវបានគ្រប់គ្រងរបស់ប្រទេសមីយ៉ាន់ម៉ា៕

Most Popular

To Top