ព័ត៌មានអន្តរជាតិ

ថៅកែបារក្រុងហូជីមិញ មួយកន្លែង និងនិង៧ នាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ពីបទលក់ឧស្ម័នសប្បាយ ដែលបង្កឲ្យថប់ដង្ហើម និងខូចខួរក្បាល

VN Express

ក្រុងហូជីមិញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ថៅកែបារ The Black Lounge មួយកន្លែងនៅកណ្តាល ទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទផ្គត់ផ្គង់ ឧស្ម័នសប្បាយដល់អតិថិជន និងលក់វាទៅឲ្យកន្លែងផ្សេងទៀត នៅទូទាំងទីក្រុងតែម្តង។

លោក Nguyen Truong Hoat អាយុ ២៥ ឆ្នាំ និង៧ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃច័ន្ទ ដោយនាយកដ្ឋាន ប៉ូលីសសេដ្ឋកិច្ច ប្រឈមនឹងការចោទ ប្រកាន់ពីបទជួញដូរខុសច្បាប់ លើទំនិញហាមឃាត់ ។ ក្រុមប៉ូលីសបានឆ្មក់ ចូលបារនៅផ្លូវ Co Bac សង្កាត់ Cau Ong Lanh ហើយបានរកឃើញ អតិថិជនមួយចំនួន ដែលប្រើប្រាស់ឧស្ម័ននីត្រាត (N2O) ត្រូវបានគេស្គាល់ថា ជាឧស្ម័នសប្បាយ។

N2O រំញោចប្រព័ន្ធសរសៃ ប្រសាទកណ្តាល បង្កើតភាពរីករាយ ភាពស្រឡាំងកាំង និងការបាត់បង់ការគ្រប់គ្រង លើអាកប្បកិរិយា។ ការរំលោភបំពានរបស់វាអាចនាំអោយមានការថប់ដង្ហើម ខូចខួរក្បាល ឬរហូតដល់ស្លាប់។ ការប្រើប្រាស់ របស់វាសម្រាប់គោលបំណងកម្សាន្ត ត្រូវបានហាមឃាត់ដោយច្បាប់។

ប៉ូលីសបានពង្រីកការស៊ើបអង្កេតរបស់ពួកគេ ហើយបានឆ្មក់ ចូលឃ្លាំងមួយនៅផ្លូវ Tran Xuan Soan នៅសង្កាត់ Tan Hung ហើយបានរកឃើញ និងរឹបអូសបានរាប់រយស៊ីឡាំង ប៉េងប៉ោងកៅស៊ូសម្រាប់ចាក់ហ្គាស ឧបករណ៍បំពេញឯកទេស និងវត្ថុពាក់ព័ន្ធផ្សេងទៀត។

អ្នកស៊ើបអង្កេតបានកំណត់ថា លោក Hoat ជាម្ចាស់បារ ទាំងឃ្លាំង ។ លោក និងបក្ខពួកបានបើកប្រតិបត្តិការ ខុសច្បាប់ទ្រង់ទ្រាយធំ ដោយទិញ និងចែកចាយហ្គាសទូទាំងទីក្រុងតាំងពីដើមឆ្នាំនេះ ៕

Most Popular

To Top