ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានរដ្ឋមន្ត្រី ក្រសួងការពារជាតិ ថ្មីលោក Denis Shmigal

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាអ៊ុយក្រែនបានតែងតាំង អតីតនាយករដ្ឋមន្ត្រី Denis Shmigal ជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេសនេះ។

លោកShmigal បានកាន់កាប់តំណែង មុនរបស់គាត់ចាប់តាំងពីដើមឆ្នាំ២០២០ ដោយក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុត របស់ប្រទេសបន្ទាប់ពីការពន្យារពេល មិនកំណត់នៃការបោះឆ្នោតសភា និងប្រធានាធិបតីដោយសារ តែច្បាប់អាជ្ញាសឹក។

លោកShmigal ត្រូវបានឡើងមកស្នងតំណែង ដោយអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Yulia Sviridenko ដែលត្រូវបានតែង តាំងជាផ្លូវការសម្រាប់តួនាទីថ្មី របស់នាងកាលពីថ្ងៃព្រហស្បតិ៍។

ប្រមុខការពារជាតិដែលផុតអាណត្តិ លោក Rustem Umerov ដែលបានដឹកនាំគណៈប្រតិភូអ៊ុយក្រែន ក្នុងការចរចាជាមួយរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេរាយការណ៍ថា នឹងក្លាយទៅជាឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងគៀវ ប្រចាំសហរដ្ឋអាមេរិក។

ដោយប្រកាសពីការរុះរើ នៅដើមសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា បទពិសោធន៍របស់លោក Shmigal ក្នុងការគ្រប់គ្រងធនធានដែលមានកម្រិត របស់ប្រទេសនឹង មានប្រយោជន៍ខ្លាំងណាស់ សម្រាប់តួនាទីថ្មីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top