បរទេស៖យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ អាល្លឺម៉ង់ ជាន់ខ្ពស់មួយរូបបានស្នើថា អ៊ុយក្រែនគួរតែពិចារណា លើការវាយលុកអាកាស យានដ្ឋាន និងរោងចក្រផលិត សព្វាវុធរបស់រុស្សី ជ្រៅនៅខាងក្នុងប្រទេស ដើម្បីកាត់បន្ថយ សម្ពាធលើជួរមុខ។

ថ្លែងក្នុងកម្មវិធីផតឃេសមួយ ដែលមានឈ្មោះថា Bundeswehr កាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ Christian Freuding ដែលមើលការខុសត្រូវផ្នែកយោធា របស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន បានផ្តល់ដំបូន្មានដល់ទីក្រុងគៀវ ទៅលើការធ្វើឱ្យកម្លាំងវាយលុករបស់រុស្ស៊ីចុះខ្សោយ។

លោក Freuding ក៏បានទួញសោកផងដែរថា ទោះបីជាមានការដាក់ទណ្ឌកម្ម ពីលោកខាងលិចក៏ដោយ រុស្ស៊ីបានបង្កើនការផលិត យន្តហោះ គ្មានមនុស្សបើក មីស៊ីល និងប្រព័ន្ធផ្លោងជាដើម។
លោកមេបញ្ជាការរូបនេះ ក៏បានមាន ប្រសាសន៍ដែរថា ៖ យើងត្រូវតែពិចារណាឡើងវិញថា តើវិធានការសេដ្ឋកិច្ចរបស់យើងបានគ្រប់គ្រាន់ហើយនៅទីណា ដែលយើងអាចដាក់សម្ពាធបន្ថែមទៀត ជាពិសេសដើម្បីកំណត់ សមត្ថភាពផលិតកម្ម របស់រុស្ស៊ីតែម្តង។
រំលឹកដែរថាកាលពីឆ្នាំមុន រដ្ឋបាលរបស់អតីតប្រធានាធិបតី អាមេរិក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការរឹតបន្តឹងយ៉ាងសំខាន់ លើការជ្រើសរើសជួរ និងគោលដៅក៏ដោយ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅពេលនោះ បានបង្ហាញថា យ៉ាងណាក្តីទីក្រុងគៀវ មិនត្រូវបានអនុញ្ញាតឱ្យវាយលុក លើអាកាសយានដ្ឋានធំៗរបស់រុស្ស៊ីឡើយ៕
ប្រែសម្រួល៖ស៊ុនលី
