វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ហាងលក់រាយ ដែលមានការអនុញ្ញាតពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាច្រើននៅប្រទេសវៀតណាម បានបញ្ចុះតម្លៃ iPhone 16 Pro Max ទាបបំផុតកម្រមាន ។
Dantri បានរាយការណ៍ថា CellphoneS ជាអ្នកចែកចាយ iPhone របស់ Apple បានប្រកាសលក់ទូរស័ព្ទ iPhone 16 Pro Max ពណ៌ខ្សាច់មានទំហំ ២៥៦ GB ក្នុងតម្លៃ ២៩.៧ លានដុងស្មើនឹង ១១០០ ដុល្លារអាមេរិក) បញ្ចុះតម្លៃ ៨០០,០០០ដុង។
ពណ៌ខ្មៅ ស និងពណ៌ធម្មជាតិទីតានីញ៉ូម លក់ក្នុង តម្លៃ ៣០០,០០០-៥០០ ,០០០ ដុងទៀត។ គួរកត់សម្គាល់ថា នេះជាលើកដំបូង ដែលតម្លៃឧបករណ៍បានធ្លាក់ចុះក្រោម ៣០ លានដុងនៅអ្នកលក់បន្ត ដែលមានការអនុញ្ញាត។
ការធ្លាក់ចុះតម្លៃទំនងជា ដោយសារតែបញ្ហា ផ្គត់ផ្គង់ ខណៈការបញ្ចុះតម្លៃនេះ ត្រូវបានស្វែងរកយ៉ាងខ្លាំង ដោយអតិថិជន វៀតណាម ហើយជារឿយៗ ត្រូវបានលក់អស់កំឡុង ពេលចេញលក់ ហើយអ្នកលក់រាយបានឆ្លើយតប ដោយការនាំចូល យ៉ាងច្រើន ដែលនាំឲ្យការផ្គត់ផ្គង់លើសតម្រូវការ។
ជិតមួយឆ្នាំបន្ទាប់ពីការចេញលក់ iPhone 16 Pro Max នៅតែបន្តជាម៉ូដែល ពេញនិយមបំផុតក្នុងប្រទេស ដោយការលក់កើនឡើង ជាលំដាប់បន្ទាប់ពីការ កែសម្រួលតម្លៃជាច្រើន ។
អ្នកនាំពាក្យ ក្រុមហ៊ុន Minh Tuan Mobile បាននិយាយថា iPhone 16 Pro Max មានចំនួនប្រហែល ៥០ ភាគរយ នៃការលក់ iPhone សរុប ។ ត្រកូល iPhone 16 Pro Max បង្កើតបានជិត ៧០ភាគរយនៃការលក់ ៕
