វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចំនួន ៤ ក្នុងប្រទេសវៀតណាម រួមមាន Shopee Lazada Tiki និង TikTok Shop បានកើនឡើងដល់ ២០២ .៣ ពាន់ពាន់លានដុង (៧.៨ ពាន់លានដុល្លារ) ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។
ទំនិញនាំចូលបានកត់ត្រាការលក់ចំនួន ៧.៥ ពាន់ពាន់លានដុងជាមួយនឹងផលិតផលជាង ១៦៤ លាន ត្រូវបានលក់ កើនឡើងជិត ៧ ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងអំឡុងពេលនេះ ចំនួនអ្នកលក់នៅលើវេទិកាទាំងនេះបានធ្លាក់ចុះ ៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីនិន្នាការទីផ្សារដែលកាន់តែពេញចិត្តអ្នកលក់ធំៗ និងហាងជាក់ស្តែង។
វាក៏បានបង្ហាញថា អ្នកប្រើប្រាស់កាន់តែតឹងរ៉ឹង ជាមួយនឹងការទិញទំនិញរបស់ពួកគេ ដោយសារតែទំនិញ ដែលមានគុណភាពអន់កំពុង ជន់លិចវេទិកាឌីជីថល។
វេទិកាទិន្នន័យឆ្លាតវៃ Metric រំពឹងថា ការលក់ e-commerce នឹងឈានដល់ ១២២.៨ ពាន់ពាន់លានដុងក្នុងត្រីមាសទី ៣ ខណៈទិន្នផលនៃការប្រើប្រាស់ អាចឈានដល់ប្រហែល ១,២៣៦ លានផលិតផល កើនឡើង ២១ ភាគរយក្នុងការលក់ និង ២៧ ភាគរយលើទិន្នផលបើប្រៀបធៀបទៅនឹងត្រីមាសមុន។
ការកើនឡើងនេះបង្ហាញថាការងើបឡើងវិញ និងសន្ទុះនៃការពង្រីកទីផ្សារនៅតែបន្តរក្សា។ ក្រុមផលិតផលដែលត្រូវបានទិញច្រើនជាងគេគឺ អាហារ ភេសជ្ជៈ គ្រឿងសំអាង ម៉ូដ កីឡា ការថែទាំតាមផ្ទះ និងបច្ចេកវិទ្យា។
យោងតាមការព្យាករណ៍របស់ Metric ថា ប្រាក់ចំណូលលក់រាយតាមអេឡិចត្រូនិកអាចកើនឡើងដល់ជាង ៣០ពាន់លានដុល្លារនៅឆ្នាំនេះ៕
