ព័ត៌មានអន្តរជាតិ

ឧក្រិដ្ឋជនវៀតណាម និងនីហ្សេរីយ៉ា ចោទប្រកាន់ថា ផ្ទេរប្រាក់១៦០លានដុល្លារ ទៅបរទេស តាមរយៈក្រុមហ៊ុនshell

VN Express

វៀតណាម ៖ ការស៊ើបអង្កេតរបស់ប៉ូលីសវៀតណាម បានរកឃើញថា ជនជាតិវៀតណាម មួយក្រុមបានសហការជាមួយឧក្រិដ្ឋជន នីហ្សេរីយ៉ាដើម្បីផ្ទេរប្រាក់ជាង ៤.១៥ ពាន់ពាន់លានដុងស្មើនឹង ១៦០ លានដុល្លារទៅក្រៅប្រទេសតាមរយៈអាជីវកម្មសែលជិត ៣០០ ដងយោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Mai Vu Minh អាយុ ៤០ ឆ្នាំ រួមជាមួយ នឹងជនជាតិនីហ្សេរីយ៉ា ២ នាក់ និងជនជាតិវៀតណាម ៤ នាក់ ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ តាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលីសទីក្រុងហូជីមិញ ដាក់ជូនព្រះរាជអាជ្ញាកាលពីថ្ងៃសុក្រ។ មនុស្ស ១៤ នាក់ក៏ត្រូវបានចោទប្រកាន់ ពីបទផ្ទេរប្រាក់ឆ្លងដែនខុសច្បាប់។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្រុមរបស់លោក Minh និងអ្នកសមគំនិតរបស់គាត់នៅក្រៅប្រទេស ជាពិសេសនៅ ប្រទេសនីហ្សេរីយ៉ា បានលួចចូលប្រព័ន្ធអ៊ីម៉ែលរបស់អាជីវកម្ម ក្នុងដំណើរការចរចាកិច្ចសន្យា។ ពួកគេបានបង្កើតគណនីអ៊ីមែលក្លែងក្លាយ ស្ទើរតែដូចគ្នាបេះបិទទៅនឹងគណនីស្របច្បាប់ ដែលខុសគ្នាដោយតួអក្សរតែមួយ ដើម្បីបញ្ឆោតអតិថិជនឲ្យផ្លាស់ប្តូរព័ត៌មានលម្អិតនៃគណនីប្រតិបត្តិការ។

នៅប្រទេសវៀតណាម ក្រុមរបស់ លោក Minh បានបង្កើតក្រុមហ៊ុនសែលជិត ៣០០ មានឈ្មោះបរទេស ដែលមានលក្ខណៈប្រហាក់ប្រហែល នឹងដៃគូជនរងគ្រោះរបស់ពួកគេ។ អង្គភាពទាំងនេះបានបើកគណនី២  មួយជារូបិយប័ណ្ណបរទេស និងមួយទៀតជាប្រាក់ដុងវៀតណាម ដើម្បីទទួលបានការទូទាត់កិច្ចសន្យា។

ភាពស្រដៀងគ្នានៃឈ្មោះក្រុមហ៊ុន និងអាសយដ្ឋានអ៊ីម៉ែលនាំឲ្យដៃគូបរទេសជាច្រើនផ្ទេរប្រាក់ទៅគណនីដែលផ្តល់ដោយឧក្រិដ្ឋជនដោយច្រឡំ ដែលនាំឲ្យមានការរឹបអូស។ ជនរងគ្រោះម្នាក់ឈ្មោះ December One Rnd Ltd នៅប្រទេសអ៊ុយក្រែន បានធ្វើប្រតិបត្តិការជាមួយ Sungsan Electronics & Communications ជាក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានគណនីធនាគារនៅប្រទេសកូរ៉េខាងត្បូង តាមរយៈអ៊ីម៉ែល sungsan@rfzone.com៕

Most Popular

To Top