ព័ត៌មានអន្តរជាតិ

ប៉ូលីសនៅខេត្ត Nghe An ចាប់ខ្លួនក្រុមចោរលួចសត្វឆ្កែជាង ៥០ ក្បាល យកសាច់រយៈពេល៣ខែ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសវៀតណាមនៅខេត្ត Nghe An ភាគកណ្តាលវៀតណាម បានចាប់ខ្លួនបុរស ៨ នាក់ ពីបទប្រើប្រាស់ឧបករណ៍អគ្គិសនី និងកាំបិតចាប់សត្វឆ្កែចំនួន ៥០ ក្បាលក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ដើម្បីយកសាច់។

លោក Tran Van An អាយុ ៣៤ ឆ្នាំ និង មនុស្ស ៧ នាក់ផ្សេងទៀត ដែលរស់នៅទីក្រុង Nghe An ប្រឈមមុខ នឹងការចោទប្រកាន់ពីបទ “លួចទ្រព្យសម្បត្តិ” និង “ប្រើប្រាស់ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈឧក្រិដ្ឋកម្ម” ។

បើតាមការស៊ើបអង្កេតបានឲ្យដឹងថា ចាប់តាំងពីខែឧសភា ក្រុមក្មេងទំនើងនេះ ជិះម៉ូតូនៅពេលយប់ ឬព្រលឹម ឆ្លងខេត្ត ដោយយកដុំដែក កាំបិត បាវ និងកាសែត ដើម្បីប្រព្រឹត្តបទល្មើស។ គេដេញឆ្កែមួយក្បាលក្នុងរយៈពេល ១៥-២០ វិនាទី រួចប្រគល់ឲ្យសមាជិកក្រុមទំនើងម្នាក់ឈ្មោះ Duong ដើម្បីលក់ ។

ចាប់ពីខែកក្កដាមក នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មខេត្តបានបញ្ជូនកម្លាំងតាមចាប់លោក An លោក Duong និង៦នាក់ផ្សេងទៀត ហើយពួកគេបានរឹបអូសកាំភ្លើងឆក់ កាំបិត និងវត្ថុពាក់ព័ន្ធ។

ពួកគេបានកំណត់ថា ក្រុមចោរនោះបានប្រព្រឹត្តអំពើចោរកម្មជាង ៥០ ក្បាល ដោយលួចឆ្កែទម្ងន់សរុប ២ តោន។ ទាំងអស់សុទ្ធតែមានប្រវត្តិឧក្រិដ្ឋកម្មពីមុនពីបទលួច ទទួលទំនិញលួច និងល្បែងស៊ីសង៕

Most Popular

To Top