យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Nicolas Jackson បានធ្វើការបញ្ជាក់ប្រាប់ក្លឹបតោខៀវ Chelsea ហើយអំពីគោលដៅ បន្ទាប់នៅក្រោយ ពេលចាកចេញរបស់ខ្លួន។
កីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេមើលឃើញថា មានអារម្មណ៍មិនសប្បាយចិត្ត ជាមួយនឹងក្លឹបឡើយ ក្រោយការប្រកួតបើករដូវកាល ហើយក្នុងនោះគេហ៊ានអះអាងថា Jackson គឺកំពុងចាប់អារម្មណ៍តំណែងនៅ Newcastle ដើម្បីជំនួសកីឡាករ Alexander Isak ។
យ៉ាងណាក្តីដំណឹងនេះមិនទាន់ប្រាកដ នៅឡើយទេ ប្រសិនបើមិនមានការចាកចេញរបស់ Isak ដែលបច្ចុប្បន្នស្ថិត នៅក្នុងដំណាក់កាល ចរចាគ្នានៅឡើយដើម្បីផ្ទេរទៅ Liverpool ខណៈដែលម្ចាស់ក្លឹប Newcastle ក៏បានបញ្ជាក់ដែរថា នឹងមិនមានការលក់កីឡាករ ចេញឡើយរហូត ដល់រដូវក្តៅឆ្នាំក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
