ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ នឹងផ្តល់សំណង ដល់ភ្ញៀវទេសចរ ម៉ាឡេស៊ី២នាក់ ត្រូវជនជាតិថៃភ្លើងឆេះ នៅទីក្រុងបាងកក

VN ExPress

ថៃ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលថៃ នឹងផ្តល់សំណងរហូតដល់ ៥៥០,០០០ បាត ស្មើនឹង ១៧ ,០០០ ដុល្លារអាមេរិក ដល់ភ្ញៀវទេសចរម៉ាឡេស៊ី ២ នាក់ដែលត្រូវបានភ្លើងឆេះនៅខាង ក្រៅមជ្ឈមណ្ឌលទិញទំនិញដ៏ មមាញឹកបំផុតនៅទីក្រុងបាងកក។

Bernama បានរាយការណ៍ថា ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបាននិយាយថា ថ្លៃព្យាបាលរបស់ជនរងគ្រោះ នឹងត្រូវសងវិញរហូតដល់អតិបរមា ៥០០ ,០០០ បាត។ ពួកគេក៏នឹងទទួលបានប្រាក់ចំនួន ៥០,០០០ បាតក្នុងម្នាក់ៗសម្រាប់បញ្ហាផ្លូវចិត្ត។

រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួង Natreeya Taweewong បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការផ្តល់ការថែទាំ និងជំនួយដ៏ល្អបំផុតដល់ជនរងគ្រោះ រហូតដល់ពួកគេអាចត្រឡប់ ទៅផ្ទះវិញដោយសុវត្ថិភាព។ ស្ថានភាពជនរងគ្រោះទាំងពីរ បានប្រសើរឡើងគួរឲ្យកត់សម្គាល់ ដោយស្ត្រីជាអ្នកទេសចរអាច ទំនាក់ទំនងតាមរយៈការសរសេរ។

ទោះបីជាក្រុមគ្រួសារជនរងគ្រោះ មានបំណងចង់បញ្ជូនពួកគេត្រឡប់ ទៅប្រទេសម៉ាឡេស៊ីវិញ សម្រាប់ការព្យាបាលបន្ថែមទៀតក៏ដោយ វេជ្ជបណ្ឌិតបានណែនាំប្រឆាំង នឹងការធ្វើដំណើរនៅពេលនេះ។ ដូច្នេះអ្នកជំងឺនឹងបន្តទៅ ព្យាបាលនៅប្រទេសថៃ។

ការវាយប្រហារនេះបាន កើតឡើងនៅវេលាម៉ោង ១០យប់ កាលពីថ្ងៃទី៧ ខែសីហា នៅពេលជនរងគ្រោះទាំង ២ នាក់ ឈ្មោះ Ong Yik Leong អាយុ ២៦ ឆ្នាំ និង Gan Xiao Zhen អាយុ ២៧ ឆ្នាំ កំពុងអង្គុយនៅលើជណ្តើរនៃផ្សារ។ ជនដៃដល់បានចូល ទៅជិតពួកគេពីក្រោយ ហើយចាក់ថ្នាំស្តើងពីលើពួកគេពីដបប្លាស្ទិក រួចដុតឲ្យឆេះ ។

ប្រជាពលរដ្ឋបានចុះអន្តរាគមន៍ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន នៅកន្លែងកើតហេតុ។ បច្ចុប្បន្នជននេះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល។

ប៉ូលីសបាននិយាយថា ថ្មីៗនេះ ជនសង្ស័យត្រូវបានបញ្ឈប់ពី ការងាររបស់គាត់ជាសន្តិសុខ ហើយត្រូវបានគេរាយការណ៍ថា មានភាពតានតឹងទាក់ទង នឹងភាពអត់ការងារធ្វើរបស់គាត់៕

Most Popular

To Top